ខេត្តព្រះវិហារ: ប្រជាពលរដ្ឋសម្ដែងនៅការមិនពេញចិត្តនឹងរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីគយចល័តដែលជានិច្ចកាលតែងតែធ្វើស៊ីពួកគាត់យ៉ាងចាស់ដៃ។ ការលើកឡើងនេះដោយយោងទៅលើហេតុផលប្រជាពលរដ្ឋដែលជាអ្នកដឹកទំនិញតែងតែបង់លុយឲ្យមន្ត្រីគយចល័តទាំងនោះដើម្បីជាថ្នូរនៃការមិនបង្ក្រាបនិងបានដឹកទំនិញបានយ៉ាងរលូន។ ផ្ទុយទៅវិញក្រោយពេលបង់លុយរួចមន្ត្រីគយចល័តទាំងនោះបានវិលត្រឡប់មកចាប់យកទំនិញរបស់ប្រជាពលរដ្ឋទាំងអស់មិនមែនចាប់យកទៅដើម្បីបំផ្លាញចោលឬមួយក៏យកទៅកសាងនីតិវិធីតាមច្បាប់នោះទេ។ គឺចាប់យកទៅឲ្យឈ្មួញផ្សេងយកទៅលក់បន្តទៀត។
ជាក់ស្ដែងនៅយប់ថ្ងៃទី 23 ខែ 08 ឆ្នាំ 2025 នៅម៉ោង 8:00 ម៉ោង 9:00 នាទីនៅចំណុចកំពុងស្រឡៅមួយ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែបខេត្តព្រះវិហារ ក្រុមឈ្មួញបន្តដឹកជញ្ជូន សាច់បង្កកចំនួន 8 តោនក្នុងនោះមានសាច់ជ្រូក គ្រឿងក្នុងជ្រូក ខួរជ្រូកនិងសាច់ផ្សេងៗទៀត។ យោងតាមប្រភពអ្នកធ្វើការម្នាក់មិនបញ្ចេញឈ្មោះបានប្រាប់បន្តទៀតថាការដឹកជញ្ជូននេះបានចរចាគ្នារួចរាល់អស់ទៅហើយនៅក្នុងនោះបានត្រូវរូវគ្នានឹងឈ្មោះ ឃ្លេ ប៊ុនណេត បានយកលុយពីឈ្មួញក្នុងមួយតោន 1 លានសរុបទាំងអស់ 8 តោនស្មើ 8 លានរៀល ។ ហើយពេលពួកគាត់បានបង់លុយទៅឱ្យឈ្មោះ ក្លេ ប៊ុនណេត រួច ក្រុមគយរបស់លោក ឃ្លេប៊ុនណេតបានមកចាប់អីវ៉ាន់របស់គាត់ ធ្វើឲ្យពួកគាត់ខាតបងយ៉ាងច្រើន មិនបានយកទំនិញទៅលក់និងបោះឲ្យម៉ូយទាន់ពេលវេលា។
ប្រភពបន្តដដែលបន្តទៀតថារៀងរាល់យប់ក្រុមគយ ចល័តទាំងនោះតែងតែដើរធ្វើការគាបសង្កត់ពីឈុមួញម្នាក់ទៅឈ្មួញម្នាក់ទៀតគ្រប់ៗគ្នាយកប្រាក់មិនតិចទេ។
ប្រភពនៅទីនោះបានបង្ហើបឲ្យដឹងទៀតថានៅក្នុងទឹកដីភូមិកំពង់ស្រឡៅឃុំកំពង់ស្រឡៅមួយស្រុកឆែប ខេត្តព្រះវិហារនេះមានការបន្តរកស៊ីបទល្មើសជាច្រើន ហើយការរកស៊ីនោះទៀតសោតធ្វើទៅបានយ៉ាងរលូនដោយសារការបង់ប្រាក់ឲ្យក្រុមមន្ត្រីគយទាំងនោះទើបបានសុខសាន្ត យូរៗក្រុមមន្ត្រីគយទាំងនោះធ្វើស៊ីម្ដងម្កាលតាមបែបពាលស៊ីពាលដោយគាបយកលុយរួចមកចាប់យកទំនិញទៅឲ្យអ្នកផ្សេងយកទៅលក់។
សកម្មភាពរបស់ក្រុមមន្ត្រីគោលចល័តទាំងនេះធ្វើឲ្យប្រជាពលរដ្ឋមានការក្តៅក្រហាយនិងមានការរិះគន់យ៉ាងខ្លាំង ខណៈពួកគាត់អះអាងថាសេដ្ឋកិច្ចកំពុងតែជួបការលំបាករកបាយហូបប្រចាំគ្រួសារសឹងតែមិនបានផង មួយត្រូវផ្គត់ផ្គង់កូនរៀនសូត្រ រឿងផ្គត់ផ្គង់ការរស់នៅក្នុងគ្រួសារ ដើម្បីបានសេចក្តីសុខនៅក្នុងការរកស៊ីសុខចិត្តយកលុយទៅបង់ឱ្យក្រុមមន្ត្រីគយទាំងនោះប៉ុន្តែពេលខ្លះស៊យក៏ត្រូវពួកគាត់កៀបស៊ីចាប់យកចង់បានបង់លុយរួចហើយក៏ដោយ ។
ប្រជាពលរដ្ឋសំណូមពរទៅដល់លោកអភិបាលខេត្តមេត្តាដាក់វិធានការនិងអធិការកិច្ចចុះមកស្រាវជ្រាវមកលើកមកលើឈ្មោះឃ្លេ ប៊ុនណេតពាក់ព័ន្ធនឹងអំពើពុករលួយ ធ្វើបានប្រជាពលរដ្ឋឥតល្ហែ ។ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរសំណូមពរដល់ប្រធានប្រឆាំងអំពើពុករលួយមេត្តាចាត់វិធានការ ក្រុមចុះមកស៊ើបអង្កេតដើម្បីចាត់ការមន្ត្រីខិលខូចដូចជារូបលោកឃ្លេ ប៊ុនណេត តែងតែប្រព្រឹត្តអំពើពុករលួយគាបសង្កត់យកប្រាក់ពីប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋលំបាកលំបិនយ៉ាងខ្លាំង ។
ពាក់ព័ន្ធនឹងការលើកឡើងពីប្រជាពលរដ្ឋអ្នកដឹកទំនិញដែលអះអាងថាលោកឃ្លាប៊ុនណេតតែងតែធ្វើទុក្ខបុកម្នេញពួកគាត់ ដោយកៀបសង្កត់យកលុយនិងចាប់យកទំនិញរបស់ពួកគាត់ទៀតនោះ អង្គភាពសារព័ត៌មានយើងបានទូរសព្ទទាក់ទងទៅលោកឃ្លេប៊ុនណេតប៉ុន្តែលោកមិនលើកទូរសព្ទ ។
