ទូតជប៉ុនប្រចាំកម្ពុជាលោកអ៊ូអ៊ីណូ អាត់ស៊ូស៊ី ៖ «ខ្ញុំឃើញដោយផ្ទាល់ភ្នែក នៅថ្ងៃនេះជាលើកដំបូង។ ខ្ញុំពិតជាខ្លោចចិត្ត»

ដោយ: ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :

ទូតជប៉ុនប្រចាំកម្ពុជាលោកអ៊ូអ៊ីណូ អាត់ស៊ូស៊ីមានប្រសាសន៍ថា ៖ «ខ្ញុំឃើញដោយផ្ទាល់ភ្នែក នៅថ្ងៃនេះជាលើកដំបូង(I see reality by my own eyes ) ។ ខ្ញុំពិតជាខ្លោចចិត្ត( It is so heartbroken to me ) »។
លោកទូតពេលចុះមើលប្រជាជនកម្ពុជាដែលត្រូវទាហានថៃដេញពីផ្ទះ ។

លោកថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះ គឺពេលលោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជារួមដំណើរជាមួយឯកអគ្គរាជទូត រដ្ឋទូត តំណាងទូត តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ (Ambassador UENO’s participation in a field visit program to border area ) ប្រមាណ៦៣ រួមដំណើរជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជាបានទៅឃើញប្រជាជនកម្ពុជានិង បន្លាលួសពាំងផ្លូវ នៅភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃត្រង់ថ្ងៃទី២២ខែសីហាឆ្នាំ២០២៥ ។

លោកទូតជប៉ុន ស្ថិតក្នុងចំណោមអង្គបរទេសនៅកម្ពុជាដែលសកម្ម ចូលរួមឈឺឆ្អាល់ គាំទ្រជំនួយមនុស្សធម៌របស់ប្រជាជននិងរាជរដ្ឋាភិបាលជប៉ុនជួយជនភៀសសឹកនិងប្រជាជនកម្ពុជាដែលរងគ្រោះដោយជម្លោះនិងការវាយប្រហារនៅព្រំដែនកម្ពុជា ថៃ(២៤-២៨ខែកក្កដា២០២៥ ) ដែលបង្កឡើងដោយភាគីថៃ ។

លោក មន្ត្រីទូតនិងសេនានុព័ន្ធយោធាលោកតែងតែចុះជាមួយប្រតិភូក្រសួងការបរទេសកម្ពុជា .អង្គទូតនិងទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋបាលចុះទៅពិនិត្យនិងឃើញផ្ទាល់នៅព្រំដែនកម្ពុជា ថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *