សហគមន៍ពលរដ្ឋកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់បន្តស៊ូទ្រាំទោះជាប្រែពីរងគ្រោះទៅរងកម្មចូលយប់ទី២ ចាក់សម្លេងខ្មោចលង សម្លេងឆ្កែលូរំខាននិងចង់បណ្តេញពីភូមិ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យសហគមន៍ពលរដ្ឋកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបន្តអត់ធ្មត់.ស៊ូទ្រាំ ទោះជាប្រែពីរងគ្រោះទៅរងកម្មចូលយប់ទី២ ។
គឺដែលបង្ករំខាននិងការធ្វើទុក្ខបុកម្មេញដំណេកចាក់សម្លេងខ្មោចលង សម្លេងឆ្កែលូរំខាននិងចង់បណ្តេញពីភូមិ។
ទង្វើបែកៗ ភ្លីភ្លើនេះបង្កឡើងដោយទាហាននិងមនុស្សសៀម។

បន្តរងគ្រោះ រងការរំលោភសិទ្ធិមនុស្សចូលយប់ទី២ ហើយមកទល់រាត្រីថ្ងៃទី១១ខែតុលាឆ្នាំ២០២៥ នេះ។
គឺបង្កឡៀងដោយទាហាន អាជ្ញាធរ និងក្រុមជាតិនិយមជ្រុលសៀមមានឈ្មោះលោកឃួន ចមផាឡាង( Gun Jompalang ) ដែលកន្លងមកបានយកឡានដឹកអាចម៍មកប្រុងបាញ់លើពលរដ្ឋភូមិជោគជ័យនោះ បានប្រើឡានធុងបាស់៤គ្រឿង ចាក់សម្លេងខ្មោចលង សម្លេងឆ្កែលូ សម្លេងយន្តហោះឮខ្លាំងៗដាក់សម្ពាធផ្លូវកាយ ចិត្តអោយពួកគេរត់ចោលផ្ទះនិងភូមិ ដើម្បីថៃចូលមកយកទឹកដី ។
អាជ្ញាធរកម្ពុជាតាមរយ:គណៈ:កម្មាធិការសិទ្ធិមនុស្សនៃរាជរដ្ឋាភិបាលបានថ្កោលទោស ហើយដាក់បណ្តឹងដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃ មកលើប្រជាជនកម្ពុជានៅភូមិជោគជ័យនិងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះឲ្យចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *