ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ -បន្ទាយមានជ័យ :នៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រោយពីបានទទួលព័ត៌មាន មានការចាក់ធុងបាស់បំពងសម្លេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា រួមមាន ទាំង អ្នក ឈឺ មនុស្ស ចាស់ កុមារ និង ជន ពិការ នៅពេលយប់ស្ងាត់។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដើម្បីអោយIOT ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក៏ពិតជាបានឮសម្លេងរួមមាន៖សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម។
នេះបើយោងលោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាអោយដឹងក្នុងប្រាសព័ត៌មាននារំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែតុលាឆ្នាំ២០២៥ ៕

