ចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ក្នុងសប្តាហ៍ទី១ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថស្រុកនាខេតហតសៀមរាប

ដោយ : ភ្នំធំ / សៀមរាប :លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ក្នុងសប្តាហ៍ទី១ សម្រាប់ ឆមាសទី២ ឆ្នាំ២០២៥ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថស្រុកទាំង៣ ។

គឺស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងការត្រួតពិនិត្យនេះ លោកមេបញ្ជាការ បានណែនាំដល់កម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបានដឹកនាំ ក្រុមការងារ ចុះពិនិត្យអគារស្នាក់នៅ ព្រមទាំង ត្រួតពិនិត្យទីតាំងជាក់ស្ដែងសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុក។
នេះបើតាមមន្ត្រីអាវុធហត្ថខេត្តសៀមរាបអោយដឹងកាលពីចុងសប្តាហ៍នាខែតុលាឆ្នាំ២០២៥ ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទាំង៣ (ទទួលបានគ្រប់ៗគ្នា) ។
ព្រមទាំងកាបូបពេទ្យសរុបចំនួន ៦ឈុត ដែលមានសម្ភារៈសម្រាប់សង្រ្គោះបឋម (១ឈុត មាន ១៣មុខ) ប្រគល់ជូនដល់អង្គភាពនីមួយៗ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *