ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- ស្រះកែវ :ទាហានថៃទទួលស្គាល់ថា ប្រើល្បែងផ្លូវចិត្តលើពលរដ្ឋខ្មែរ ដោយចាក់ផ្សាយសម្លេងខ្មោចលងនិង ឆ្កែស្រែកថ្ងូរកណ្តាលយប់នៅភូមិណងយ៉ាកែវ(Nong Ya Kaeo ) គឺព្រៃចាន់ឃុំអូរបីជាន់ ដើម្បីដេកមិនលក់ ព្រឺខ្លាចរួចបង្ខំចិត្តរត់ចោលភូមិ។ ពេលនោះ សៀមនឹងយកដីនោះបាន។
នេះបើតាមការចេញផ្សាយរបស់កាសែតសៀម ខាងស៊ុត នាថ្ងៃទី១១ខែតុលាឆ្នាំ២០២៥ ។
កាសែតនេះ រាយការណ៍ថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១១យប់ ទាហានថៃឈរជើងនៅតំបន់បានណងយ៉ាកែវ ស្រុកគោកស៊ូងខេត្តស្រះកែវ ដែលជាកន្លែងដាក់ឱសានវាទនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឲ្យប្រជាជនកម្ពុជាចាកចេញពីទឹកដីអធិបតេយ្យភាពថៃ បានចាក់សម្លេង។
អំឡុងពេលនោះ លោកឃួន ចមផាឡាង( Gun Jompalang ) រួមជាមួយនឹងទាហាន បាននាំយករថយន្តស្ទូចមួយគ្រឿងមកលេងភ្លេងលាយឡំជាមួយនឹងសំឡេងខ្មោចលង ឆ្កែលូនិងស្រែក ដើម្បីធ្វើឲ្យទាហានកម្ពុជាខ្លាច ។
កាសែតដដែលបានបន្តថា: មាន គេ រាយការណ៍ ថា មាន មនុស្ស មួយ ចំនួន រង គ្រោះ ខ្លាំង ពេក បាន រត់ គេច ខ្លួន។
ឧបទ្ទវហេតុនេះ បានធ្វើឲ្យទាំងជនស៊ីវិល និងទាហានកម្ពុជា នៅតំបន់នោះ មានការភិតភ័យ ដោយខ្លះមិនហ៊ានដេក ខណៈទាហានថៃ បន្តប្រតិបត្តិការផ្លូវចិត្តនេះដើម្បីធ្វើយ៉ាងដណ្តើមយកដីភូមិណងយ៉ាកែវ( ព្រៃចាន់) អោយបាន ។
ជាមួយគ្នានេះ អ្នកសារព័ត៌មានជាតិនិយម លោក Gun Jompalang បានបង្ហោះថា ៖ «ខ្ញុំប្រាប់ហើយថា យប់នេះមិនអោយដេកទេ ឥឡូវពលរដ្ឋខ្មែរ និងទាហានការពារព្រំដែនទល់មុខក្នុងខេត្តស្រះកែវប្រហែល ៤០នាក់ ភ័យស្លន់ស្លោ រត់តាមដងផ្លូវ យ៉ាងត្រហេបត្រហបពេញមួយយប់» ៕
