ដោយ : ភ្នំធំ / ពិចិត្ត-ថៃ :ក្នុងរូបភាពវីដេអូដែលបែកធ្លាកក្នុងបណ្តាញសង្គមនិងសារព័ត៌មានសៀមនាថ្ងៃទី១១ខែតុលា បានបង្ហាញថា នាយករដ្ឋមន្ត្រីសៀម អនុធីន ឆេនវីរៈគុល (Anutin Charnvirakul) បានជំពប់ដួលនិងធ្លាក់ពីលើឧទ្ធម្ភាគចក្ខណៈកំពុងពិនិត្យមើលទឹកជំនន់នៅហ៊ីនតាផាន( Taphan Hin ) នាខេត្តពិចិត្ត( Phichit) កាលពីរសៀលថ្ងៃសុក្រទី១០ខែតុលា ។
លោកមិន មាន របួស ទេ ហើយ បន្ត កាតព្វកិច្ច របស់ គាត់ ជាធម្មតា ។
ទោះជាយ៉ាងណា ក្នុងសារព័ត៌មាននិងបណ្តាញសង្គម ក៏ដូចជាពួកគណបក្សប្រឆាំងបាននិយាយពីពីនពពីនោះ លើលោកនាយករដ្ឋមន្រ្តីថៃលោក អានុធិន ឆេនវីរៈគុល (Anutin Charnvirakul) ហើយថា ជាប្រផ្នូលមិនល្អ ដូចជាថា លោកនឹងកាន់តំណែងមិនបានយូរទេ។ខ្លះថា លោកកាន់តំណែង មានតែឈ្មោះ ធ្វើអ្វីក៏មិនបាន ទើសនេះ ទើសនោះ ដោយសារអ្នកមានអំណាច យោធា តម្រួត បក្សផ្សេងជំទាស់ ….។
ហើយខ្លះថា អោយតែសៀមធ្វើអ្វីៗជាអំពើបាប សាងគ្រោះនឹងពលរដ្ឋខ្លួនឯង( មិនដោះស្រាយទុកលំបាកជីវភាព មិនស្គាល់សុខទុកពលរដ្ឋតាមព្រំដែន) បង្កជម្លោះនិងបំពានទឹកដីគេ( កម្ពុជា) តាមព្រំដែន នោះគ្រោះនឹងធ្លាក់មកសង្កត់សៀមវិញមិនខាន ហើយឆុតឆាប់៕

