ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឈ្មោះ អ៉ឹម សុផាន់ណារិទ្ធឬចែទូច ករណីអ្នកនាំប្រហិតមាន់ សាច់មាន់ និងជង្គង់មាន់ពីថៃ

ដោយ : ភ្នំធំ / ភ្នំពេញ :ប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឈ្មោះ អ៉ឹម សុផាន់ណារិទ្ធ។
ស្រ្តីរូបនេះដែលគេហៅថាចែទូច ត្រូវបានគេរាយការណ៍ថា ជាអ្នកនាំប្រហិតមាន់ សាច់មាន់ និងជង្គង់មាន់ពីថៃ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបកាលពីពេលថ្មីៗនេះ។
លោកស្រីជាភរិយារបស់លោកផ្កាយ២នគរបាលម្នាក់នៅស្នងការដ្ឋាខេត្តឧត្តរមានជ័យ ។
នេះបើយោងព្រះរាជក្រឹត្យលេខនស/ រកត/១០/ ១០២៥/ ១៣២៨ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ។

សូមរំលឹកថា ថ្ងៃទី៤ ខែតុលាឆ្នាំ២០២៥ សមត្ថកិច្ច ចំរុះ រកឃើញទំនិញមកពី ថៃបានរកឃេីញ ទំនិញ គ្មាបង់ ពន្ធ ចំនួន ៧ មុខ ភាគច្រេីន ជា ប្រហិត សាច់ គ្រឿងមាន់នាំមកពី ប្រទេសថៃ និង ផ្លែឈេីនាំមកពី ចិន សរុបទម្ងន់ ជាង ៧៦ តោន ។
ដូចជាមួយករីទៀត មន្ត្រី គយចល័ត តំបន់ ១ បាន ចុះត្រួតពិនិត្យ ឆែកឆេរ ទីតាំង ឃ្លាំង លេខ ១៦៦៩ ផ្លូវលេខ ៣៨សេ ភូមិទ្រាសង្កាត់ ស្ទឹងមានជ័យ ១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ.ដោយមានឈ្មោះ អៀង ធី ជា តជាតំណាងម្ចាស់អាជីវកម្មដ្ឋាន ៕

Leave a Reply

Your email address will not be published. Required fields are marked *