ចាប់បាននៅបន្ទាយមានជ័យហើយរថយន្តតូយ៉ូតាអាលផាត់ពាក់ស្លាកលេខ ភ្នំពេញ2CF1922 ដែលចាប់មនុស្សដាក់ចូលឡាននៅខេត្តត្បូងឃ្មុំ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ចាប់បាននៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនាយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីរថយន្តតូយ៉ូតាអាលផាត់ពាក់ស្លាកលេខ ភ្នំពេញ2CF1922 ដែលចាប់មនុស្សដាក់ចូលឡាននៅខេត្តត្បូងឃ្មុំ។
នេះតាមការឲ្យដឹងពីសមត្ថកិច្ច។

ប្រភពបានបន្តថា: ករណីចាប់មនុស្សដាក់ចូលឡានបានកើតឡើងនៅគល់ស្ពានគីហ្សុណា ត្រើយខាងកើត ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ។

សេចក្តីរាយការណ៍ភ្ជាប់ដោយរូបភាពបានបង្ហាញថា : គេឃើញរថយន្តម៉ាកអាល់ផាត ពាក់ស្លាកលេខ ភ្នំពេញ 2CF-1922 បានប្រព្រឹត្ត។
លុះដល់យប់ជ្រៅដដែល.រថយន្តត្រូវសមត្ថកិច្ចនគរបាល យោធាចាប់បាន នៅ[ម្តុំខ្លោងទ្វារចូលមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោ ភ្នំឆ័ត្រ? ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃដដែរ។
នេះបើតាមព័ត៌មានបឋម។
ហេតុនេះ គេបន្តតាមដានរឿងនេះបន្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *