រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ហេតុអ្វីបានជាអ្នកអាក្រក់ម៉្លេះ? ទាហានសៀមចាក់សម្លេងខ្មោចលង ឆ្កែលូបន្លាចអ្នកភូមិព្រៃចាន់និងជោគជ័យពេលយប់

ដោយ : ភ្នំធំ / ភ្នំពេញ :យប់ម៉ោង១២ រំលងអាធ្រាត ពីភូមិជោគជ័យនិងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ !
នៅពេលដែលមនុស្សភាគច្រើន នៅក្នុងប្រទេសកំពុងសម្រាក់លង់លក់,អ្នកភូមិព្រៃចាន់និងភូមិជោគជ័យមិនបានសម្រាកឡើយ ដោយសារតែសំឡេងធុងបាស់ដែលជនជាតិថៃបានចាក់យ៉ាងទ្រហឹងអឹងកង។
នេះបើតាមសំណេរលើបណ្តាញសង្គមផ្លូវការរបស់លោក នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាចុះរំលងអាធ្រាត្រចូលថ្ងៃទី១១ខែតុលាឆ្នាំ២០២៥ ។

លោកសរសេរបន្តថា:” វាជាសំឡេងខ្មោច សំឡេងឆ្កែព្រុស និងឆ្កែលូ, ។ជាការបំពុលផ្អែកសំឡេងយ៉ាងធ្ងន់ធ្ងរធ្វើឱ្យមនុស្សម្នាមិនអាចសម្រាកបាន។ជាពិសេសក្មេងតូចៗ និងមនុស្សចាស់ជរា និងប៉ះពាល់ដល់សិទ្ធិដំណេក រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ” ។

ចុងក្រោយរដ្ឋមន្ត្រីនេត ភ័ក្ត្រា សម្តែងនូវការហួសចិត្ត រកអ្វីមកប្រដូចអោយស្មើនឹងសារជាតិជនជាតិសៀមមិនបាន យ៉ាងដូច្នេះថា: “ហេតុអ្វីបានជាអ្នក(ជនជាតិសៀម) អាក្រក់ម៉្លេះ?”

Leave a Reply

Your email address will not be published. Required fields are marked *