ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :
ចិត្តមួយហួសចិត្ត វា[សៀម] នឹកឃេីញ ធ្វើទៅរួច ចាក់ភ្លេងខ្មោច សម្លេងឆ្កែលូកណ្ដាលយប់ដើម្បីបន្លាចអ្នកភូមិព្រៃចាន់ ..ជោគជ័យ អូរបីជាន់។
នេះជារឿងជាតិ ទឹកដីទាំងមូល វាធ្វេីដូចល្បែងក្មេង ! វាលេងផោមលេងអាចម៍ លេងឆ្កួត សើចយំកន្លងមកមិនអស់ចិត្ត ឥឡូវចេញក្បាច់លេងល្បែងខ្មោចព្រាយបន្ថែមទៀត។
អ្នកភូមិព្រៃចាន់បាននិយាយកាលពីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ។
អ្នកភូមិនិយាយបន្តថា: ចិត្តមួយអាណិតអ្នកភូមិគ្នាឯងក្មេងចាស់ ។ចិត្តមួយខឹងក្តៅក្រហាយ ម៉ោងម៉ាដណ្តប់ ពីរដណ្ត់បអាធ្រាត្រយប់ស្ងាត់សត្វចូលទ្រនំ មនុស្សម្នាចូលនិន្ទ្រាលង់លក់អស់ទៅហើយ នៅឡើយបែរជាមានសម្លេងចាក់ពីធុងបាស់និងគ្រឿងបំពងសម្លេងរំខាន បង្កបំផ្លាញដំណែគដូច្នេះ។
អ្នកភូមិបានបន្តថា : ហួសនិស្ស័យជាមនុស្សហើយអ្នក( សៀម) យើងខ្ញុំមិនដែលជួប្រទះទេមនុស្សណាផ្សេងក្នុងលោក ។
អើន+ ! យប់សម្រាកមិនបាន ហឺ សៀម វាបែកសាហាវ បឿម៉ាពេញទំហឹងហើយ។
សូមរំលឹកថា កងកម្លាំងភូមិភាគទី១ កម្លាំងកងពលបូរ៉ាផា អាជ្ញាធរសៀមនៅខេត្តស្រះកែវ បានប្រើច្បាប់ បទបញ្ជារនៅប្រទេសខ្លួនមកដាក់ឱសានវាទដល់អាជ្ញាធរនិងពលរដ្ឋកម្ពុជាជាប្រទេសផ្សេង លើទឹកដីផ្សងអោយរុះរើនិងចាកចេញពីផ្ទះសម្បែង ភូមិករណ៍ ស្រែចម្ការនាភូមិព្រៃចាន់ ( ខាងសៀម: ណងយ៉ាកែវ ) ភូមិជោគជ័យ ( ណងចាន់) ឃុំអូរបីជាន់( ណូនម៉ាក់មុន) ស្រុកអូរជ្រៅ( គោកស៊ូង) និងភូមិបន្ទាយមានរឹទ្ធិឬបឹងត្រកួន( តាប្រាយ៉ា) ឃុំគោករមៀត ស្រុកថ្មពួក( ស្រុកតាប្រាយ៉ា) ខេត្តបន្ទាយមានជ័យ( ស្រះកែវ) យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ។
កងទ័ពភូមិភាគទី១ សៀមក៏ផ្ញើលិខិតមកយោធភូមិភាគទី៥ កម្ពុជា ក្នុងខ្លឹមសារថា អោយយោធានេះបញ្ចូលខ្លឹមសារស្តីពីជន្លៀស( បណ្តេញ) ពលរដ្ឋខ្មែរពីភូមិខាងលើនៅថ្ងៃទី៧ខែតុលា ដើម្បីភូមិភាគទី១ សៀមព្រមជួបប្រជុំជាមួយនាថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ។
យោធភូមិភាគីទី៥និងរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញលិខិតផ្ញើត្រឡប់ទៅភាគីសៀមរួចរាល់ហើយថា កម្ពុជាគ្មានផែនការជន្លៀសពលរដ្ឋខ្លួនពីភូមិនៃទឹកដីខ្លួួន ហើយប្រគល់ដីទៅអោយភាគីសៀមឡើយ ។
ផ្ទុយទៅវិញ ភាគីសៀមទៅវិញទេដែលត្រូវគោរពនូវស្មារតីខ្លឹមសារនានាដែលភាគីទាំងពីរមានកន្លងមក។
ប៉ុន្តែ ជាក់ស្តែង ភាគីសៀមបែរជានិងរឹងរឹតតែបង្ករឿង បង្កើតព្រឹត្តិការណ៍ថ្មីៗល្មើសនិងបំពានលើសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៤, ១៩០៧ , អនុស្សារណ: យោគយល់គ្នាឆ្នាំ២០០០, កិច្ចព្រមព្រៀងបទឈប់បាញថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ , ស្មារតីកិច្ចប្រជុំJBC , RBC។
ប្រភពបន្តថា : បន្ថែមថ្មីៗបំផុត គឺនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ទាហានសៀមនិងគ្រឿងចក្របានចូលមករំលោភបំពានបូរណភាពទឹកដីកម្ពុជា គឺដីចម្ការពលរដ្ឋនៅភូមិព្រៃចាន់ ដោយប្រើគ្រឿងចក្រឈួសឆាយនិងប្រើទាហានដោះមីន។
ភាគីកម្ពុជា រួមទាំងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បន្តចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
ពោលគឺបានឃើញផ្ទាល់ភ្នែក ភាគីថៃបានរំលោភបំពានមកលើកម្ពុជា ៕

