ដោយ : ភ្នំធំ / បន្ទាយមានជ័យ :យោងប្រកាសស្តីពីការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចុះថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសាួងមហាផ្ទៃ បានសម្រេចចំពោះវរសេនីយ៍ត្រី សុខ សំអុល មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។
និងមួយទៀត ប្រកាសស្តីពីការផ្អាកការងារ ដោយផ្អាកប្រាក់បៀវត្ស បណ្តោះអាសន្នចំពោះមន្ត្រីនគរបាល ចំនួន៤រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់។
ខ្លឹមសារប្រកាសមានដូចខាងក្រោម :
សូមរំលឹកថា នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហាន កងពល លេខ ៥១ និង កងរាជ អាវុធ ហត្ថ ខេត្ត បន្ទាយមានជ័យ ដឹកនាំ បញ្ជា ដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ រងនិង ជា នាយសេនាធិការ យោធភូមិភាគ ៥ បានឃាត់ខ្លួន មន្ត្រី នគរបាល ខេត្ត បន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ ព័ន្ធ បទល្មើស នាំ មនុស្ស ឆ្លង ដែន ខុសច្បាប់ នៅ ចំណុច ប៉ុស្តិ៍ ការពារ ព្រំដែន គោក អូរល្ហុង ភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែត ។
មមន្រ្តីនគរបាល ដែល ត្រូវ ឃាត់ ខ្លួន រួមមាន ៖
១-លោក វរសេនីយ៍ ត្រី សុខ សំអុល ហៅតុង តួនាទីមេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ។
២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ។
៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារ ព្រំដែន គោក អូរល្ហុង វរៈសេនាតូច ៨៩១ ។
៤- លោក ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៥- លោក ពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៦- លោក អនុសេនីយ៍ ទោ ភុំ ចំរើន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៧- ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ ព័ន្ធ ) ។
បន្ទាប់ពី ឃាត់ ខ្លួន រួចហើយ មន្ត្រី នគរបាល ទាំងនោះ ត្រូវបាន ប្រគល់ ជូនទៅ សមត្ថកិច្ច កងរាជ អាវុធ ហត្ថ ខេត្ត បន្ទាយមានជ័យ ដេីម្បី ចាត់ ការ បន្ត ។
មន្ត្រី ពាក់ព័ន្ធ បទល្មើស មានចំនួន ៦នាក់ ដោយឡែក ចុងភៅ គ្មានការ ពាក់ព័ន្ធ ទេ ។
សំសំណុំរឿងនេះ តត្រូវបញ្ជូនទៅតុលាការខេត្តដើម្បី ចាត់ការ បន្តតាមច្បាប់ ៕

