សង្ស័យអ្នកបើកបរងងុយដេក ទើបរថយន្តដឹកជ្រូកនិងរថភ្លើងបុកគ្នានៅផ្លូវជាតិលេខ៥ វាងក្រុងបាត់ដំបង: របួសមនុស្ស៣នាក់ ជ្រូករបួស ងាប់និងខូចខាតរថយន្តធ្ងន់ធ្ងរ

ដោយ : ភ្នំធំ / បាត់ដំបង :រថយន្តដឹកជ្រូកមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ ហើយជ្រុលទៅបុករថភ្លើង បណ្តាលឱ្យខ្ទេចកាប៊ីនរថយន្តទាំងស្រុង ។
ក្នុងនោះបង្ករបួសធ្ងន់ ស្រាលមនុស្ស៣នាក់ ។
ឧបទ្ទវហេតុកើតឡើងកាលពីវេលាម៉ោង២និង២៣នាទីរំលងអធ្រាត្រចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៥ឬផ្លូវហាយអាស៊ាន១ វ៉េវាងក្រុងភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

យោងប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ នៅចំណុចផ្លូវជាតិលេខ៥និងផ្លូវរថភ្លើងខាងលើ ក៏បានដាក់បារ៉ាស់ដែកហាមឃាត់ ព្រោះមានរថភ្លើងឆ្លងកាត់ ។
ប៉ុន្តែរថយន្តដឹកជ្រូក ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-3307 បើកពីកើតទៅលិច បើកជ្រុលបុកធ្លាយបារ៉ាស់ បន្តទៅបុកផ្ទប់រថភ្លើងកំពុងបើកពីត្បូងទៅជើង បណ្តាលឱ្យរងរខូចខាតខ្ទេចកាប៊ីនរថយន្ត និងមនុស្ស៣នាក់របួសធ្ងន់ស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សង្គ្រោះនិងចាត់បញ្ជូនជនរងរបួស៣នាក់ទៅមន្ទីរពេទ្យខេត្ត ។
ចំណែករថយន្តសមត្ថកិច្ចចាត់ចែង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានខេត្ត រងចាំដោះស្រាយពេលក្រោយ ។
ចំពោះ រថយន្តភ្លើងក៏ខូចខាតដែរ តែមិនទាន់មានខាងខ្សែរថនៃក្រុមហ៊ុនរ៉យ៉៕

Leave a Reply

Your email address will not be published. Required fields are marked *