ដោយ : ភ្នំធំ / ភ្នំពេញ: .ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់លក្ខខ័ណ្ឌ ថា នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូលនោះ ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិប៉លីលីកូ(Politico ) ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ។
យោងកាសែតខាងលើដែលស្រង់សំដីប្រភពមន្តត្រីសេតវិមាន
: ថា ពិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» នៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរក្នុងខែកក្កដា។
សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីនេះផងដែរ ដើម្បីធានាថា ការយកចិត្តទុកដាក់មានតែលើលោក ត្រាំ តែម្នាក់ឯង ព្រមទាំងកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងទីក្រុងបាងកកនិងភ្នំពេញ។
គួរបញ្ជាក់ថា ការទាមទាររបស់លោក ត្រាំ ធ្វើឱ្យម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ត្រូវការចៀសវាងការធ្វើឱ្យលោកត្រាំ ខកចិត្ត ខណៈមេដឹកនាំម៉ាឡេស៊ីកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលលោកសង្ឃឹមថា នឹងជួយកាត់បន្ថយពន្ធគយរបស់អាមេរិកបច្ចុប្បន្ន ១៩ភាគរយលើផលិតផលនាំចូលពីម៉ាឡេស៊ី។
ប៉ុន្តែទីក្រុងកូឡាឡាំពួរក៏មិនចង់ធ្វើឱ្យទីក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេស និងជាប្រភពដ៏សំខាន់នៃការវិនិយោគពីបរទេស អាក់អន់ចិត្តដែរ ៕

