ពលរដ្ឋកម្ពុជានៅខែត្តនាព្រំដែនកម្ពុជាសម្រុកទៅប្តូរចេញប្រាក់បាតថៃ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រាប់ថា ប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លា

ដោយ : បន្ទាយ / បន្ទាយមានជ័យ :សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាកាលពីថ្ងៃទី៦ ខែតុលាឆ្នាំ២០២៥ ម្សិលមិញ បានបង្ហាញសារអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជាងសត្វ ដូចជនជាតិថៃមួយចំនួនដែលយករូបថតរបស់សម្តេចយកមកដាក់ ហើយបាញ់យករង្វាន់។
សម្តេច បានចោទជាសំណួរថា នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌និងអរិយធម៌ខ្ពស់?

ចុងក្រោយសម្តេចតេជោ មានប្រសាសន៍ថា: ” ខ្ញុំចង់ជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន” ។

សម្តេចតេជោបន្តថា ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀលគឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង ។
ក្នុងនោះដែរ កម្ពុជាមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និង ប្រមាថកម្ពុជាបន្តទៀត។

យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

បន្ទាប់ពីមានសាររបស់សម្តេចតេជោនេះ គេសង្កេតឃើញ ពលរដ្ឋ អ្នកជំនួញនិងអ្នកពាក់ព័ន្ធរស់នៅនិងមានផលប្រយោជន៍នៅបណ្តាខេត្តស្ថិតនៅបណ្តាយព្រំដែនកម្ពុជា ថៃដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់ កោះកុង ឧត្តរមានជ័យនិងព្រះវិហារ រួមទាំងខេត្ត រាជធានីផ្សេងទៀតបានសម្រុកគ្នាទៅប្តូរចេញប្រាក់ របស់ថៃចេញ ហើយយកចូលវិញនូវប្រាក់រៀល ខ្មែរនិងប្រាក់ដុល្លាសរអា ។

សកម្មភាពឈូឆនេះ ទើបនាំអោយតម្លៃអត្រាប្តូរប្រាក់ ថៃបានធ្លាក់ចុះ បើប្រៀបធៀបនឹងមួយរយ:ពេលចុងក្រោមេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *