ខេត្តកំពង់ឆ្នាំង):(នៅថ្ងៃទី 07ខែតុលាឆ្នាំ2025 ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ពិធីសូត្រមន្តអគារប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រថ្មី បានប្រព្រឹត្តទៅប្រកបដោយភាពឱឡារិក នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពង្រ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ នាយប៉ុស្តិ៍នគរបាលពង្រ នាយរង មន្ត្រីប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ។
ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី រួមជាមួយក្រុមការងារបានឧបត្ថម្ភ៖
ព្រះសង្ឃ ១ អង្គ ទទួលបានស្លាដក ១ និងបច្ច័យ ១០០,០០០ រៀល។
បច្ច័យកសាងវត្ត ចំនួន ២០០,០០០ រៀល។
លោកតាអាចារ្យ ទទួលបាន ៨០,០០០ រៀល។
គ្រួសារក្រីក្រ ១០ គ្រួសារ ទទួលបានអំណោយរួមមាន៖ អង្ករ ៥ គីឡូក្រាម, សារុង ១, ក្រម៉ា ១, មី ១០ កញ្ចប់, ទឹកត្រី ២ ដប, ទឹកស៊ីអ៊ីវ ២ ដប, និងថវិកា ២០,០០០ រៀល ក្នុងមួយគ្រួសារ។
ក្រុមតន្ត្រីប្រពៃណីខ្មែរ ទទួលបានថវិកា ២០០,០០០ រៀល។
ពិធីនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងអាជ្ញាធរមូលដ្ឋាន និងសមាជិកសភា ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុខមាលភាពសង្គមនៅក្នុងខេត្តកំពង់ឆ្នាំង។

