ដោយ : ភ្នំធំ / ភ្នំពេញ :កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបន្តចូលរួមល្បាតការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូន បងប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី៤-៥-៦ ខែតុលា ឆ្នាំ២០២៥។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងថា: ប្រតិបត្តិការនេះ ត្រូវធ្វើរាល់ល្ងាច រាត្រី ហើយហើយកើនកម្លាំងនៅចុងសប្តាហ៍និងថ្ងៃបុណ្យសម្រាកជាតិដែលមានភ្ញៀវទេសចរនិងពលរដ្ឋទៅថ្មើរជើងកំសាន្តច្រើន៕

