ដោយ : ភ្នំធំ / ភ្នំពេញ:អង្គការ សមាគមក្រៅរដ្ឋាភិបាលដែលជាដៃគូអភិវឌ្ឍន៍និងក្រសួងព័ត៌មាន ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលបាននឹងកំពុងសហការនាំអោយមានយុទ្ធសាស្រ្តនិងដំណោះស្រាយមានប្រសិទ្ធភាពដើម្បីធ្វើអោយប្រសើរនូវលទ្ធភាពទទួលបានព័ត៍មានសម្រាប់ជនមានពិការភាព។
នេះបើតាមស្មារតីនៃខ្លឹមសារក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី’’អំពីការលើកស្ទួយ ភាពស្មើគ្នារបស់មនុស្សមានជំងឺ ពិការភាពក្នុងប្រព័ន្ធព័ត៌មាន វិទ្យាតាមរយៈ ការយល់ដឹងសាធារណៈនិងការរាយការណ៍ព័ត៌មានដោយរួមបញ្ចូលអំពីបញ្ហាពីការភាព’’ ( National Workshop on Promoting Disability Equality in Media Through Public Awareness and Inclusive Media Reporting on Disability Issues) ដែលប្រារព្ធឡើងនៅសណ្ឋាគារខេមបូឌីយ៉ាណា ( Cambodiana Hotel) រាជធានីភ្នំពេញ នាថ្ងៃទី០៧ខែតុលាឆ្នាំ ២០២៥ ។
សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា( Women Media Cambodia : WMC)និងក្រោមកិច្ចសហការគាំទ្រពីយូនីស្កូ ( UNISCO) វិទ្យុសំឡេងជនពិការនៃអង្គការជនពិការកម្ពុជា(CDPO) ។
លោកស្រីសាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានមានប្រសាសន៍ថា: នេះជាលើកទីមួយដែលអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានសហការជាមួយអង្គការជនពិការកម្ពុជា (CDPO) ជាដៃគូរក្នុងការអនុវត្តគម្រោងទាក់ទងនឺងសមភាពពិការភាពក្នុងប្រពន្ធ័ផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈកម្មវិធីផ្សព្វផ្សាយរបស់យើង រួមទាំងកម្មវិធីវិទ្យុ ការពិភាក្សាតុមូល កម្រងសំណួរនិងបទសម្ភាសន៍ដើម្បីលើកទឹកចិត្តដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ស្តីពីការការពារនិងការលើកកម្ពស់សិទ្ធិជនពិការ។
ភាពជាដៃគូនេះបានចូលរួមចំណែកក្នុងការលើកកម្ពស់ និងការពារសិទ្ធិជនពិការ ដើម្បីឱ្យស្ត្រី និងកុមារីពិការមានសិទ្ធិចូលរួមយ៉ាងពេញលេញ និងស្មើភាពក្នុងសង្គម និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោកស្រីសាវតា ច័ន្ទគ្រឹស្នា មានប្រសាសន៍បន្តថា: ជាងនេះទៀត សិក្ខាសាលានេះនឹងជួយជំរុញឱ្យអ្នកសារព័ត៌មានបង្កើតបណ្ដាញផ្សព្វផ្សាយដែលប្រកបដោយភាពច្រមុះ សមភាព និងបរិយាបន្នស្របតាមគោលការណ៍ “មិនទុកនរណាម្នាក់នៅពីក្រោយ” ឬ(Leave No One Behind)។
សូមបញ្ជាក់ថា : សិក្ខាសាលានេះមានគោលបំណងធ្វើឱ្យអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធ៖ ១ – បង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងយុទ្ធសាស្ត្រ និងដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយបញ្ហាបន្ទាន់ដែលជនមានពិការភាពប្រឈមមុខក្នុងការទទួលបានព័ត៌មាន។
២- នឹងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តល្អៗ ដែលមានចែងនៅក្នុងសៀវភៅណែនាំរបស់អង្កការយូណេស្កូ សម្រាប់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ចំណែកលោកស្រីម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិនៃអង្គការជនពិកាកម្ពុជា ថ្លែងស្រដៀងគ្នាដែរថា: ពិការភាពមិនមែនជាបញ្ហាបុគ្គលទេ ប៉ុន្តែជាបញ្ហាសង្គមដែលអាចដោះស្រាយបានដោយមានការចូលរួមរបស់យើងទាំងអស់គ្នា។
ក្នុងនាមជាក្រុមមួយសង្គមមួយដែលងយរងគ្រោះបំផុតនៅលើពិភពេលោក ជនមានពិកភាពមានចំនួន១៦% នៃប្រជាជនពិភពលោក (យោងតាមអង្គការសុខភាពពិភពលោក)។
ទោះយ៉ាងណា ពួកគេច្រើនត្រូបានគេមើលរំលង និងផាត់ចេញជាប្រព័ន្ធផ្សាយនៃប្រព័ន្ធផ្សព្វផ្សោយ។
លោកស្រីម៉ាក់ ម៉ូនីកា បានថ្លែងបន្តថា: ករណ៍នេះជះផលអវិជ្ជមានដល់ករយល់ឃើញជាសាធារណៈ ហើយក្នុងរយៈពេលវែង មិនត្រឹមតែប៉ះពល់ដល់ជីវិតរស់នៅប្រចំាថ្ងៃរបស់ជនមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបដិសេធការទទួលបានសិទ្ធិរបស់ពួកគេទៀតផង។
សំដៅទៅកាន់អ្នកព័ត៌មាននិងអ្នកពាក់ព័ន្ធ ទាំងនាយិកអង្គការWMC និងអង្គការ CDPO បានយល់ស្របគ្នាស្ទើរទាំងស្រុងថា: ” ការសរសេរព័ត៌មានអំពីពិការភាពគឺជាបញ្ហាប្រឈម ព្រោះមិនមែនមនុស្សគ្រប់គា្ន សុទ្ធតែយល់ស្របលើភាសាដែលសម្របនោះទេ។ សូម្បីតែក្នុងសហគមន៍ជនមានពិការភាព ក៏មានករជជែកដេញដោលយ៉ាងក្តៅគគុកអំពីករប្រើបាស់ពាក្យពចន៍ និងឃា្លមួយចំនួនដែរ” ។
នាឱកាសនោះ លោកបណ្ឌិតស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូដែលគាំទ្រដល់កម្មវិធីដរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជានិងអង្គការជនពិការកម្ពុជាសហការគ្នាអនុវត្តនេះ។
ក្រសួងព័ត៌មានបានខិតខំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិជនមានពិការភាពភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់មធ្យោបាយ និងធានាសិទ្ធិទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។
ទូរទស្សន៍ជាតិកម្ពុជាចាប់ពីឆ្នាំ២០០៨ មកបានរៀបចំឱ្យមានការបកប្រែភាសាសញ្ញាក្នុងកម្មវិធីព័ត៌មានជាតិនិងអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗ ។
លោកបណ្ឌិតស្លេះ អាល់ហ្វីន បានបន្តថា: ដោយឡែកវិទ្យុជាតិកម្ពុជាបានរៀបចំ រួមានប្រធានបទពាក់ព័ន្ធការលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងកម្ម វិធីសន្ទនាមតិ-ជីវិតយើងសង្គមយើង – កម្មវិធីជំហានដំបូង និងកម្មវិធីពិភាក្សាតុមូល ជាប្រចាំ ។
គ្រប់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋ រួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានសារព័ត៌មានក (AKP) និងអង្គភាពផ្សព្វផ្សាយ ឌីជីថល (APP) បាននិងកំពុងផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាសដៅលើកកម្ពស់សិទ្ធិជនមានពិការ ភាពក្នុងទម្រង់ជាបទយកការណ៍ បទសម្ភាសន៍ និងវេទិកាពិភាក្សានានា។
ទន្ទឹមនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មានបានខិតខំបង្ក្រាបការយល់ដឹងពីអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជី ថល ដែលជាជំនាញដ៏មានសារៈសំខាន់ដែលជនមានពិការភាពត្រូវការដើម្បីការពារខ្លួនពីការក្លាយជាជនរងគ្រោះនៃ ព័ត៌មានក្លែងក្លាយ និងការឆបោកតាមអនឡាញគ្រប់ប្រភេទ។
ក្នុងនាមលោកនេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបណ្ទិតអនុរដ្ឋលេខាធិការបានលើកឡើងថា : កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការភាព ជាពិសេសក្នុងយុគសម័យឌីជីថល និងបញ្ញសិប្បនិម្មិតត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយបងប្អូនដែលមានពិការភាពត្រូវខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំជាពិសេសជំនាញអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល។
ភាគីពាក់ព័ន្ធទាំង អស់ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មាន និងរៀបចំផែនការសកម្មភាពស្របតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព (២០២៤-២០២៨)។
សូមបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិនេះ មានអ្នកចូលរួមគោលដៅប្រមាណ៥០នាក់ ដែលក្នុងនោះ៥០% ជាស្ត្រី.ដែលមកពីសហគមន៍ ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អង្គការជនពិការ (OPDs) ជនមានមានពិការភាព(PwDs) និងតំណាងមកពីក្រសួងព័ត៌មាននិងក្រុមប្រឹក្សាសកម្មភាពជនពិការ(DACs) ។
ហើយមុន ឈានដល់សិក្ខាសាលាថ្នាក់ជាតិនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជានិងអង្គការជនពិការកម្ពុជាបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន៤កន្លងមកសំរាប់អ្នកសារព័ត៌មានដូចជា : នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបផងដែរ ៕

