ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំ

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងមក ។

ក្រុមលេខាធិការបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ យោធភូមិភាគទី២។

លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា ; កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នាលើកាលបរិច្ឆេទនៃកិច្ចប្រជុំ ខ្លឹមសារ នៃកិច្ចប្រជុំនាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *