ដោយ : ភ្នំធំ / ភ្នំពេញ :អាជ្ញាធរមីនកម្ពុជា(CMAA) នៅថ្ងៃអាទិត្យ ទី៥ ខែតុលាឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗ នេះ គម្រោងបោសសម្អាតមីន ដែលអាជ្ញាធរមីន តាងនាម ឱ្យ រាជរដ្ឋាភិបាល ប្រគល់ជូន កងទ័ព ជើង គោក មជ្ឈមណ្ឌល ជាតិ រក្សា សន្តិភាព និង អង្គភាព ស៊ីម៉ាក់ កាល ពី ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៥ ក្នុង ទំហំ ផ្ទៃដីមានមីនចំនួនជាង៤១ គីឡូម៉ែត្រការ៉េ នៅ តាម បណ្តា ខេត្ត ជាប់ ព្រំដែន កម្ពុជា -ថៃ គឺ ធ្វើ ឡើង នៅ តំបន់ ដែល មាន ប្រជាពលរដ្ឋ ខ្មែរ រស់ នៅ បម្រើ ផលប្រយោជន៍ ប្រជាជន កម្ពុជា និងស្ថិត ក្នុង ភូមិ ឃុំ ស្រុក ក្នុង ខេត្ត មិន ជាប់ និង/ឬ មិននៅ ជិត នឹង តំបន់ ព្រំដែនកម្ពុជា -ថៃ ទេ។
ឬក៏ធ្វើតាមសំណើរបស់ភាគីថៃដែលស្នើអោយកម្ពុជារួមគ្នាបោសសម្អាតមីននៅបណ្តោយព្រំដែនកម្ពុជា ថៃនោះដែរ ។
ការចេញមកពន្យល់បំភ្លឺរបស់អាជ្ញាធរមីន ដើម្បីឆ្លើយតបទៅនឹងអ្នកលេងបណ្តាញសង្គមនិងសារព័ត៌មានដែលផុស/ផ្សាយតគ្នាថា ថ្មិៗនេះរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមដោះមីនតាមបន្ទាត់ព្រំដែនតាមការស្នើពីភាគីថៃ ខណៈភាគីទាំងពីរកំពុងមានជម្លោះព្រំដែន ហើយសកម្មភាពនេះដូចបើករបងផ្ទះអោយសត្រូវចូលឬប្រវត្តិសាស្ត្រឆ្ការកំពែងឬស្សីបន្ទាយលង្វែកស.វទី១៦ នឹងលងខ្មែរយើងហើយ។
បើតាមអាជ្ញាធរមីន គម្រោង បោសសម្អាត មីននេះ រាជរដ្ឋាភិបាល មាន ផែនការ បោសសម្អាត ជា យូរ ឆ្នាំ មក ហើយ ហេីយ មិន ពាក់ព័ន្ធសោះ ឡេីយ នឹង សំណូម ពរ របស់ ភាគី ថៃ និងតំបន់ ព្រំដែន កំពុង មាន ជម្លោះ រវាង កម្ពុជា -ថៃ ទេ។
គម្រោង បោសសម្អាត មីន នេះ គាំទ្រ ដល់ គោលបំណង របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុង ការ ផ្តល់ ដី សុវត្ថិភាព ផ្តល់ ក្តី សង្ឃឹម ការកសាង ឡើង វិញ នូវ សហគមន៍ និង សេចក្តី ថ្លៃ ថ្នូរ របស់ ប្រជាជន កម្ពុជា និង ដេីម្បី អនាគត មួយ កាន់ តែ ប្រសេីរ ឡេីងរបស់ ប្រជាជន កម្ពុជា យើង ។
ទន្ទឹមគ្នានោះ អាជ្ញាធរ មីន ពិត ជា មាន សេចក្ដី រីករាយ និង សូម គោរព នូវ ឧត្តម គតិ ស្នេហា ជាតិ របស់ បងប្អូន ប្រជាជនកម្ពុជា៕

