តុលាការព្រហ្មទ័ណ្ឌថៃទម្លាក់ចោលការចោទប្រកាន់ការប្រមាថព្រះមហាក្សត្រពីលោកថាក់ស៊ីន

ដោយ : ភ្នំធំ / បាងកក-ថៃ:លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នកនយោបាយចូលនិវត្តន៍និងជាមហាសេដ្ឋី អតីតនាយករដ្ឋមន្ត្រីថៃដែលធ្លាក់ពីអំណាចដោយរដ្ឋប្រហារយោធាតែមិនបង្ហូរឈាម ត្រូវបានចោទប្រកាន់ថាបានរំលោភច្បាប់ដ៏តឹងរ៉ឹងរបស់ថៃស្តីពីការប្រមាថរាជវង្សថៃ។
ប៉ុន្តែតុលាការព្រហ្មទ័ណ្ឌថៃ នៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៥ បានលុប លាងឬលើកលែងការចោទប្រកាន់នេះ។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។

មេធាវីរបស់លោកថាក់ស៊ីន បានប្រាប់ Reuters ថា : តុលាការព្រហ្មទ័ណ្ឌបានទម្លាក់ចោល ករណីនេះនៅថ្ងៃសុក្រទី២២ និងបានជម្រះកូនក្តីរបស់លោកឲ្យរួចផុតពីការចោទប្រកាន់ថាបានរំលោភច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។

ប៉ុន្តែតុលាការនេះ មិនទាន់បានប្រកាសជាសាធារណៈនូវសេចក្តីសម្រេច(សាលក្រម) របស់ខ្លួននៅឡើយទេ។

ការប្រកាស ឲ្យលោក ថាក់ ស៊ីន រួចផុតពីបទចោទប្រមាថព្រះចេស្តាព្រះ មហាក្សត្រថៃកើតមានឡើងចំពេលដែលគ្រួសាររបស់អ្នកនយោបាយថៃរូប នេះ កំពុងមានភាពរកាំរកួសផ្នែកទំនាក់ទំនងរបស់ពួកគេជាមួយមេដឹកនាំ កម្ពុជាដែលធ្លាប់មានភាពស្និទ្ធស្នាល់ជាមួយគ្នានិងស្របពេលដែលប្រទេស ជិតខាងទាំងពីរកំពុងមានបញ្ហាជម្លោះព្រំដែនដែលបានឈានដល់ការ ប្រយុទ្ធគ្នាកាលពីពេលថ្មីៗនេះ(២៤-២៨ខែកក្កដាឆ្នាំ២០២៥ ) ។

ប៉ុន្តែដល់ថ្ងៃទី២៨ខែកក្កដា ប្រទេសកម្ពុជានិងថៃបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ បន្ទាប់ពីប្រជុំគ្នានៅទីក្រុងរដ្ឋបាលពូត្រាចាយ៉ាប្រទេសម៉ាឡេស៊ី ក្រោមការផ្តួចផ្តើមនិងគាំទ្រដោយលោកប្រធានាធិបតីដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ការសម្របសម្រួលដោយលោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្តូរវេណអាស៊ាន ព្រមទាំងការសង្កេតការណ៍ដោយតំណាងប្រទេសចិននិងសរអា ៕

Leave a Reply

Your email address will not be published. Required fields are marked *