ឆ្មក់បង្ក្រាបទំនិញចម្រុះខុសច្បាប់លួចនាំចូលមកពីថៃ មកកម្ពុជានៅស្រុកម៉ាឡៃ , សមត្ថកិច្ចចម្រុះចុះ

 

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទំនិញចម្រុះថៃលួចជញ្ជូនឆ្លងការអូរព្រំដែននៅទីតាំងចម្ងាយជិត១០០០ម៉ែត្រ ខាងជើងច្រកព្រំដែនតំបន់ម៉ាឡៃ ដែលស្ថិតនៅក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទំនិញខុសច្បាប់មានដូចជា សាច់ស្រស់មាន ស្លាបមាន់បង្កកប្រហិត គ្រឿងទេសក៍ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ទម្ងន់រាប់តោន យកមកស្តុកទុកក្នុងឃ្លាំងទំនិញមួយកន្លែងក្នុងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស នាទីតាំងដូចខាងលើ.។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនោះដឹកនាំដោយលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ លោកលុយ ទីហួ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ សម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យសមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ម៉ាឡៃ កងមន្ត្រីសមត្ថកិច្ចនគរបាល អាវុធហត្ថ មន្ត្រីអាជ្ញដែនដី។

ការនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនព្រំដែនចំនុចជាប់ក្រោយផ្ទះពលរដ្ឋហើយយកមកស្តុកទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុសអាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំឃុំម៉ាឡៃស្រុកម៉ាឡៃ។

ទំនិញលួចនាំចូលខុសច្បាប់ទាំងនោះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ពុំបានបញ្ជក់ប្រាប់អ្នកសារព័ត៌មានឡើយ ដោយគ្រាន់តែបង្ហើបថា : ម្ចាស់ផ្ទះខាងលើជាមុខសញ្ញាចាស់ដែលធ្លាប់គប់គិតជាមួយមនុស្សជាច្រើននាក់ទៀតនៅខាងកម្ពុជានិងខាងថៃ ហើយលួចប្រព្រឹត្តដូច្នេះតាំងពីព្រមដែនកម្ពុជា ថៃមិនទាន់បិទកាលពីខេមិថុនាឆ្នាំ២០២៥ មកម្ល៉េះ។
ការឃាត់ខ្លួនមនុស្សគឺមានម្ចាស់ទីតាំងខាងលើនិងអ្នកពាក់ព័ន្ធមួយចំនួន។
អំពីមុខទំនិញជាប្រភេទសាច់ស្រស់បង្កក ដូចជាសាច់មាន់ ស្លាបមាន់ ប្រហិត គ្រឿងទេសក៏ ភេសជ្ជៈ: ដែលមានទម្ងន់ជាច្រើនតោនឬសរុប៣រថយន្តធុនមធ្យម។

ប្រភពបន្តថា : ច្រកព្រំដែនរបៀងនោះ មិនត្រឹមតែមានទំនិញនាំចូលទេ ក៍មានការនាំចេញជាទំនិញបារីនិងពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើរាល់ថ្ងៃផងដែរ ។

ក្រោយការបង្រ្កាបសមត្ថកិច្ចបានអោយម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់បើកទីតាំដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តតូយ៉ូតាអាសុីណាពណ៍សមួយគ្រឿងនិងទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថស្រុក ។លុះដល់ព្រលប់បាននាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងសាលាខេត្ត។
ឆ្លើយនឹងអ្នកសារព័ត៌មាន មន្ត្រីបានអាជ្ញាធរនិងសមត្ថកិច្ចរុញគ្នាពីមួយទៅមួយថា មន្ត្រីខាងលើថា សុំសួរទៅមន្ត្រីថ្នាក់ក្រោម ។ឯមន្ត្រីថ្នាក់ក្រោមថា ចាំសួរមន្ត្រីថ្នាក់លើទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *