បាក់ស្ពានអាកាសកំពុងសាសង់១នៅខេត្តចន្ទបូរីប្រទេសថៃ

ដោយ : ភ្នំធំ / ចន្ទបូរី-ថៃ:ស្ពានអាកាសនេះមានប្រវែង ៣៦ម៉ែត្រសាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល១៩ម៉ឺនដុល្លារ ។
នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨៖២០នាទីយប់ត្រូវបានបាក់រលំ ក្នុងស្រុកមួយនៅក្នុងខេត្តច័ន្ទថាបូរី។

កាសែតថៃក្នុងស្រុកបានផ្សាយថា: ធ្នឹមស្ពានបេតុងទម្ងន់១១៦តោន ត្រូវបាក់ធ្លាក់ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។
កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។

បើទោះបីជាគ្មានអ្នកស្លាប់ និងរបួស ប៉ុន្តែអាជ្ញាធរថៃប៉ាន់ប្រមាណថា មានការខូចខាតសរុបប្រមាណ ១០លានបាត ស្មើនឹងប្រមាណ ២៧ម៉ឺនដុលា្លរសរអាដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *