ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្នុងវត្តមុន្នីសោភ័ណស្វាយថ្មី ស្ថិតក្នុងសង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥ បានធ្វើពិធីប្រកាស បិទផ្សាយជាសាធារណះនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិភ្នំកន្ទួកនិងភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានលើក្បាលដីចំនួន ២.៣៤៤ ក្បាលដី ។
លោកមាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យបានអោយដឹងថា : ការបិទផ្សាយប្រកាសតំបន់វិនិច្ឆ័យជាសាធារណ: នេះមុនចែកប្រគល់វិញ្ញាប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងភូមិទាំង២នេះបានឲ្យម្ចាស់ដីទាំងអស់នាំគ្នាមកពិនិត្យលើឯកសារដែលខ្លួនមាន។
ពោលលគឺក្រែង ខុសឬច្រឡំឈ្មោះអាយុភេទទីកន្លែង និងទិន្នន័យមុនពេលទទួលបានប័ណ្ណ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី។ចំពោះស្ថាប័នរដ្ឋក៏ត្រូវចូលរួមពិនិត្យផងដែរ។
លោកមាស ដារ៉ា បានមានបបន្តថា : ពលរដ្ឋជាម្ចាស់ក្បាលដីភូមិដែលត្រូវបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានចំនួន ២ ភូមិ គឺ ភូមិភ្នំកន្ទួត និងភូមិខ្លាកូនចាស់ ទុករយៈពេល ១៥ថ្ងៃឲ្យមកពិនិត្យ គិតចាប់ពីថ្ងៃទី ៣ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផង ។
ក្នុងឱកាសនោះ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា : ប័ណ្ណកម្មសិទ្ធិនេះមានមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់ក្បាលដី ដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី , អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុនិងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។
ក្នុងនោះ លោកលៀម សុដា បានថ្លែងអំណគុណចំពោះក្រុមការងារទាំងគណ:កម្មការរដ្ឋបាល ទាំងអ្នកបច្ចេកទេសវាលវាស់វែងនិងមន្ត្រីចុះបញ្ជីដែលមានលោកណយ ប៊ុនសួន ជាប្រធាននិងលោកឃាង សីហា ជាអនុប្រធានដែលបានខិតខំវាស់វែងនិងចុះបញ្ជីរដ្ឋបាលដីធ្លី សហការនិងសស្រាក់សស្រាំរហូតសម្រេចបានលទ្ធផលនេះ ។
ព្រមទាំងប្រជាពលរដ្ឋម្ចាស់ក្បាលដីដែលបានសចូលរួម ស្វែងយល អំពី បិទផ្សាយសាធារណះនូវឯកសារនៃការវិនិច្ឆ័យដើម្បីពិនិត្យ ថាតើការចុះបញ្ជីនេះ មាន ភាព សុ ក្រឹត្យ ទាំង ការងារ បច្ចេកទេស និនិងផ្លូវច្បាប់ត្រឹមត្រូវ ៕

