គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលខេត្តកំពង់ស្ពឺនិងសាងសង់ស្ពានក្នុងឃុំស្វាយយាខេត្តស្វាយរៀងទទួលុ៧៧

ដោយ : ភ្នំធំ / ភ្នំពេញ:នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ( គូសាណូណិ ) ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។
ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ” ជាមួយអ្នកតំណាងនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និង“គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង” ជាមួយអ្នកតំណាងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

ស្ថានទូតជប៉ុនយើងរំពឹងថា: ជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *