អគ្គីភ័យឆាបឆេះឃ្លាំងនៅចំនុចប្រសព្វ Kameo នាកណ្តាលទីប្រជុំជនខេត្តរ៉ាក់យ៉ង ប្រទេសថៃ

ដោយ : ភ្នំធំ / រ៉ាក់យ៉ង-ថៃ:ផ្សែងខ្មៅកំពុងហុយ ហើយអណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងខ្លាំង។ រថយន្តពន្លត់អគ្គីភ័យកំពុងត្រូវបានចល័ត។

នេះបើតាមកាសែតខាងស៊ុត ភាសាអង់គ្លេសរបស់ថៃចុះផ្សាយថ្ងៃទី០៣ខែតុលានេះ ។
នៅវេលាម៉ោង០៧ និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងមួយកន្លែង ក្បែរផ្លូវបំបែកសណ្ឋាគារកាំម៉ៃ ឃុំនឿនប្រា ស្រុកមឿងរ៉ាយ៉ង ខេត្តរ៉ាក់យ៉ង។

មន្ត្រី ការពារ និង កាត់បន្ថយ គ្រោះ មហន្តរាយ រួម ជាមួយ រថយន្ត ពន្លត់ អគ្គិភ័យ មកពី ស្ថាប័ន មួយ ចំនួន ក្នុងខេត្តនេះ កំពុង ប្រញាប់ប្រញាល់ ចុះ ទៅ កន្លែង កើតហេតុ ដើម្បី គ្រប់គ្រង អគ្គិភ័យ និង បង្ការ កុំ ឲ្យ ឆេះ រាលដាល ។ ជាមួយគ្នានេះ មន្ត្រីនគរបាលកំពុងជួយសម្រួលដល់ការបិទផ្លូវចរាចរណ៍ជុំវិញ ដើម្បីសុវត្ថិភាពសាធារណៈ។

គេ នៅ មិន ទាន់ ដឹង ពី មូល ហេតុ នៃ ការ ឆាបឆេះ នេះ ទេ ហើយ ក៏ មិន មាន របាយការណ៍ ថា មាន អ្នក របួស ឬ ស្លាប់ ដែរ ។ មន្ត្រី ជំនាញ កំពុង ធ្វើ ការ ពន្លត់ ជា បន្ទាន់ និង វានិងវាយតម្លៃការខូចខាតយ៉ាងហ្មត់ចត់៕

Leave a Reply

Your email address will not be published. Required fields are marked *