កម្លាំងចម្រុះខេត្តកំពង់ធំ បន្តចុះកាប់បំផ្លាញដំណាំឈូកដែលដាំដុះខុសច្បាប់លើដីតំបន់៣ ក្នុងឃុំផាត់សណ្ដាយ

(កំពង់ធំ)៖ កម្លាំងជំនាញចម្រុះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ និងលោកអនុសេនីយ៍ឯក ហែម ថន តំណាងតំបន់ប្រតិបត្តិការសិករងកំពង់ធំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះអនុវត្តវិធានការកាប់បំផ្លាញចោលនូវដំណាំស្រែឈូក ដែលបានដាំដុះដោយខុសច្បាប់នៅលើដីតំបន់៣។

​ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចខាងកើតបឹងធំ (និយាមកា ៤៥៤២.១៣៩៩០០៣) ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ។ ជាលទ្ធផល ក្រុមការងារបានសម្រេចកាប់បំផ្លាញ និងបង្ហូរទឹកចេញពីស្រែឈូកបានចំនួន ១៥កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ៣០ហិកតា ដើម្បីទម្លាក់ចូលទៅក្នុងបឹងធម្មជាតិវិញ។

​តាមរបាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងសរុបចំនួន ២១នាក់ រួមមាន៖
​មន្ត្រីជំនាញជលផល៖ ០៣ នាក់
​មន្ត្រីបរិស្ថាន និងឧទ្យានុរក្ស៖ ០៧ នាក់
​កម្លាំងកងរាជអាវុធហត្ថ (B06)៖ ០១ នាក់
​កម្លាំងនគរបាល៖ ០២ នាក់
​កម្លាំងអន្តរាគមន៍ពិសេស យោធភូមិភាគទី៤៖ ០៨ នាក់
ងបេសកកម្មនេះ ក្រុមការងារបានប្រើប្រាស់មធ្យោបាយកាណូតម៉ាស៊ីនធុនធំ ១គ្រឿង និងសម្ភារៈបច្ចេកទេសមួយចំនួនទៀត។ កម្លាំងជំនាញចម្រុះនឹងបន្តសកម្មភាពនេះជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីរដ្ឋ និងការពារធនធានធម្មជាតិក្នុងតំបន់ហាមឃាត់ឱ្យបានគង់វង្ស៕ដោយ អ៊ូង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *