ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យទទួលជំនួយឧបត្ថម្ភបន្តបន្ទាប់ពីសប្បុរសជន អំឡុងពេលសភាពការណ៍តានតឹងនិងរងការរំលោភបំពានពីកងទាហានសៀមនៅភូមិជោគជ័យនិងភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ពីខែកក្កដាឆ្នាំ២០២៥ មកទល់ពេលនេះ។
លោកអ៊ុំ រាត្រី អភិបាលខេត្តក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខ្លួនឯកឡលោកផ្ទាល់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សូមថ្លែងអំណរគុណនិងដឹងគុណដល់សប្បុរសជនទាំងឡាយដែលបានផ្តល់នូវជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដើម្បីអោយរដ្ឋបាលខេត្តនាំបន្តទៅបែងចែកអោយចំគោលដៅ ដូចជាសម្រាប់ជូនកងកម្លាំងប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តជាដើម ។
ក្នុងនោះដូចជា ១-លោក ណង ថា នាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME-BMC) ដែលបានឧបត្ថម្ភអង្ករចំនួន ២,០០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ចំនួន ៥០យូរ, ទឹកត្រីចំនួន ៥០យូរ និងទឹកសុទ្ធចំនួន ៥០កេស ។
២-លោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្អាតមើលដ៏ (Smart World) ដែលបានឧបត្ថម្ភអង្ករចំនួន ២៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ចំនួន ៥យួរ និងទឹកត្រីចំនួន ៥យូរ រួមជាមួយនិងថវិកា ១៩០,០០០រៀល ។
៣- លោក តាន់ គឹមរិទ្ធ និង ភរិយា បានជូនទឹកសុទ្ធ ដល់ ៣សង្កាត់ទៅខាងចំនុចកម្លាំងជួរមុខសរុប២៥០កេះក្រុងប៉ោយប៉ែត ផ្តល់កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ។
៤-នៅចុងខែ កញ្ញា ឆ្នាំ ២០២៥ លោកលោកអភិបាលខេត្តបន្ទាយមានជ័យបាននាំអំណោយសប្បុរសជន ដេីម្បី ប្រគល់ ជូន កងកម្លាំង ជួរមុខនៅអូរបីជាន់ ។ គឺរួមមាន កាហ្វេចំនួន ២០០កញ្ចប់ធំ ស្មេី នឹង ២០០០០ កញ្ចប់តូច ម៉ាសការពារ ផ្សែងពុល ចំនួន ២០០ ។
ដោយឡែកប្អូនប្រុសម្ចាស់ គណនី ហ្វេសប៊ុកឈ្មោះ Si Det បាននាំមកអំណោយ ជាកាហ្វេចំនួន ១២០០កញ្ចប់ និង ធូបមូសមួយ ចំនួន ។
៥- ក្នងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត ថ្លែងអំណរគុណចំពោះ សម្ព័ន្ធហាងមាសពេជ្រ ហេង គន្ធា, នាង ធារី, បុប្ផាគន្ធ និង បាន រិន្ទ ដែលបានឧបត្ថម្ភថវិការចំនួន ១០,០០០,០០០រៀល (ដប់លានរៀល), អង្ករចំនួន ៥,០០០គីឡូក្រាម, មីចំនួន ២០០កេស, ទឹកស៊ីអ៊ីវចំនួន ២០០យួរ, ទឹកត្រីចំនួន ២០០យូរ, ឆៃពៅចំនួន ១០០គីឡូក្រាម, ទឹកសុទ្ធចំនួន ២០០កេស, ថ្នាំពេទ្យចំនួន ២០០កញ្ចប់ និងតង់កៅស៊ូចំនួន ១០០តង់ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ និងកន្លងមកសប្បុរសជនក្នុងនិងក្រៅ ខេត្ត ,ពីរាជធានីភ្នំពេញនិងពីក្រៅប្រទេសក៏បានសាមគ្គីរួមគ្នា ដើម្បី ជាតិ យេីង ដោយផ្តល់អំណោយជាសម្ភារ: ស្បៀងអាហារសម្រាប់ជូនកងកម្លាំងប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត ។
ក៏ដូចជាប្រជាពលរដ្ឋ២៥គ្រួសារដែលរងគ្រោះដោយទាហាន នគរបាលនិងអាជ្ញាធរសៀមរំលោភបំពាន បណ្តេញចេញពីផ្ទះសម្បែង ដីស្រែចម្ការ ច្បារដំណាំនិងពលរដ្ឋរស់នៅភូមិ ឃុំនានាដែលប្រឈមនិងតស៊ូជាមួយការរំលោភបំពានព្រំដែនពីភាគីសៀម ។
រដ្ឋបាលខេត្តសូមអំពាវនាវបន្តសូមសប្បុរសជននានាជួយឧបត្ថម្ភបន្ត ព្រោះតម្រូវការចាំបាច់ ធំធេង៕


