ដោយ : ភ្នំធំ / ភ្នំពេញ :នៅប្រទេស ចិន តុលាការទីក្រុងវេនចូវ(Wenzhou) ខេត្តស៊ីនជាំង( Shijian) កាលពីថ្ងៃទី ២៩ ខែកញ្ញា បាន សម្រេច កាត់ទោស ប្រហារជីវិត មនុស្សដល់ទៅ ១៦នាក់ និង ផ្តន្ទាទោស មនុស្ស ២៣នាក់ ផ្សេងទៀតឲ្យជាប់ពន្ធនាគារ ពី ៥ឆ្នាំ រហូតដល់ មួយជីវិត ។
គឺក្នុង បទចោទប្រកាន់ ប្រព្រឹត្ត ឧក្រិដ្ឋ កម្ម អនឡាញ ល្បែងខុសច្បាប់ ជួញដូរគ្រឿងញៀន និង អំពើពេស្យាចារ នៅក្នុ ងមជ្ឈមណ្ឌល បោកប្រាស់អនឡាញ នៅឯតំបន់ Kokang ប្រទេស ភូមាឬមីយ៉ាន់ម៉ា។
យោងតាម ការចុះផ្សាយ របស់ ទូរទស្សន៍រដ្ឋចិន(CCTV) ក្រុមឧក្រិដ្ឋជនមួយចំនួន ធំ ដែលតុលាការ កាត់ទោស កាលពីថ្ងៃ ទី២៩ ជា សមាជិក របស់ គ្រួសារត្រកូល Mingដែលពង្រីកអំណាច កើកើបលុយរាប់ពាន់លានដុល្លារសរអា ពី ឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងនោះ លោកMing Guoping ដែលគេស្គាល់ថា Mg Myin Shaut Phyin ដែលមានឪពុកឈ្មោះ Ming Xuechang ជាជនជាតិចិន-មីយ៉ាន់ម៉ា ដែលដឹកនាំក្រុមឧក្រិដ្ឋកម្មត្រកូល មីង នេះ ។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ពួកគេ(ជនល្មើស) ភាគច្រើនត្រូវបានជួញដូរ រួចហើយបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់យកលុយពីអ្នកដទៃ តាមប្រព័ន្ធអនឡាញដើម្បីបម្រើឧស្សាហកម្មខុសច្បាប់មួយនេះ ដែលរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ មួយរយៈចុងក្រោយនេះ ចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាលំដាប់ ជាមួយបណ្តាប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍ ដើម្បីបង្រ្កាបបទល្មើសប្រភេទនោះ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសចិនវិញ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍កាលពីខែមេសា ឆ្នាំនេះ របស់អង្គការសហប្រជាជាតិ (UN) ពួកក្រុមឧក្រិដ្ឋជន កំពុងរកចំណូល បានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការប្រព្រឹត្តអំពើឆបោកអនឡាញ។ នៅទូទាំងពិភពលោក គិតត្រឹមខែមេសា មនុស្សប្រហែល៧. ០០០នាក់នៃប្រទេសជាង២០ ត្រូវបានចេញពីមីយ៉ាន់ម៉ាធ្វើមាតុភូមិវត្តន៍ ៕

