ដោយ : ភ្នំធំ / សៀមរាប :យោងក្រសួងទេសចរណ៍ថា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន២,១ លាននាក់ បាន ធ្វើ ដំណើរកម្សាន្តបែបឆ្លងកាត់ ក្នុងអំឡុង ៣ថ្ងៃនៃពិធី បុណ្យ ភ្ជុំបិណ្ឌឆ្នាំ២០២៥ នេះ បានកើនជាង២០% បើប្រៀបធៀបនឹងរយៈពេល ៣ថ្ងៃនៃ ពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៤ ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ថា កំណើននេះគឺដោយសារ តែពលរដ្ឋត្រូវការបន្ថបន្ថយអារម្មណ៍តានតឹងពីស្ថានភាពនៃជម្លោះព្រំដែន ដែល កង្កឡើងដោយភាគីថៃ ។
យោងតាមក្រសួង ទេសចរណ៍ ក្នុង ពិធីបុណ្យ ភ្ជុំបិណ្ឌ រយៈ ពេល ៣ថ្ងៃ ចាប់ ពី ថ្ងៃ ទី ២១-២៣ ខែ កញ្ញា ឆ្នាំ ២០២៥ មាន ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ចេញ ដើរ លេង កម្សាន្ត នៅ តាមបណ្តាខេត្ត និង រមណីយដ្ឋាន នានា ក្នុង ប្រទេសសរុប ២,១៤ លាន នាក់ កើន ឡើង ២០,១% បើ ធៀបរយៈពេលដូចគ្នាកាលពីបុណ្យភ្ជុំឆ្នាំ ២០២៤។
ក្នុង ចំនួន នេះ គឺ ភ្ញៀវ ទេសចរជាតិ មាន ប្រមាណ ២,១២ លាន នាក់ កើនឡើង ២១,២% និង ភ្ញៀវ ទេសចរ បរទេស ២៤ ៤៤៣ នាក់។
តាមក្រសួងដដែល គោលដៅទេសចរណ៍ដែលមានភ្ញៀវទៅច្រើនជាងគេ ចំនួន៥ រួមមាន: ខេត្តសៀមរាបចំនួន ២៣៨ ២០១ នាក់, បាត់ដំបង ២១៨ ៧០៦ នាក់, ព្រះសីហនុ ២១៦ ៩៥៦ នាក់, កំពង់ចាម ២១០ ៥៧៣ នាក់ និងខេត្តកំពង់ឆ្នាំ ១៣៧ ៨៣៣ នាក់។
ឯខេត្តផ្សេងទៀតមានភ្ញៀវខ្ទង់ពីជាង៣ទោក្រោម១៣ម៉ឺននាក់ ៕

