ពលរដ្ឋថៃស្លន់ស្លោបន្ទាប់ពីផ្លូវមួយទៀតប្រឈមនឹងការបាក់ស្រុត

ដោយ : ភ្នំធំ / បាងកក-ថៃ៖ផ្លូវមួយខ្សែទៀតស្ថិតក្នុងតំបន់វង់វៀនយ៉ៃ( Wongwian Yai) នៃទីក្រុងបាងកកនៅរសៀលថ្ងៃទី ២៥ ខែ កញ្ញា នេះបានពុះចេញទឹកពីខាងក្រោមដីដែលជាសញ្ញាវិជ្ជមាននឹងអាចឈានទៅដល់ការបាក់ស្រុតដីជាលើកទី២ ។

វីដេអូដែលចែកចាយបន្តៗគ្នាដោយពលរដ្ឋថៃបាននាំគ្នាព្រួយបារម្ភនៃការបាក់ស្រុតដីម្តងទៀតបន្ទាប់ពីផ្លូវពួកគេធ្វើដំណើរមានសកម្មភាពខុសប្រក្រតីដែកចេញពពុះពីខាងក្រោមដីមកខាងលើ។ ភ្លាមៗអាជ្ញាធរថៃបានបិទផ្លូវក្នុងតំបន់ Wongwian Yai ជាបណ្តោះអាសន្ន។

គួរកត់សម្គាល់ថានៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី ២៤ កញ្ញាម្សិលមិញ បានជួបនៅហេតុការណ៍បាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យបាក់ស្រុតផ្លូវបង្កើតទៅជារណ្តៅមានទទឹង៣០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។
ហេតុការណ៍នេះ កើតឡើង នៅទល់មុខនឹងមន្ទីរពេទ្យវិជ្ជរ៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានរថយន្តមួយចំនួនធ្លាក់ចូលរណ្តៅតែមិនមានរបាយការណ៍អ្នកស្លាប់ រឺរងរបួសឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *