ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :នាព្រឹក ដល់រសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥ ព្រះសង្ឃ ប្រជាជនខ្មែរ ក្នុងភូមិរាប់រយនាក់បាននាំគ្នាទៅប្រចាំការនៅច្រកតំបន់ព្រំដែនបឹងត្រកួន ត្រង់ចំណុច ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នេះបើតាមប្រភពព័ត៌មានពីព្រំដែនកម្ជុជាថៃ ។
គឺបាននាំគ្នាទៅប្រចាំការ ចាំរារាំងកម្លាំងយោធាថៃ គ្រោងធ្វេីសកម្មភាព រាយបន្លាលួស ឈ្លានពានទឹកដីកម្ពុជា ។
ប្រភពបន្តថា: បន្ទាប់ពីមានយោធាថៃចំនួន៣នាក់ បានទៅពិនិត្យនៅទីតាំងនោះ តែត្រូវពលរដ្ឋកម្ពុជា ធ្វេីការបណ្តេញ ពួកទាហានទាំងនោះ ត្រលប់ទៅវិញ ហេីយប្រជាពលរដ្ឋ ក៏បានប្រមូលគ្នាជាធ្លុងមួយ ដេីម្បីត្រៀមរារាំង ប្រសិនបេីយោធាថៃ ធ្វេីសកម្មភាពទៀត
។
ខណះពេលនោះ ក៏មានកងកម្លាំងសមត្ថកិច្ចកម្ពុជា បានទៅឃ្លាំមេីល សកម្មភាពនោះផងដែរ ដេីម្បីជួយអន្តរាគមន៍ ប្រសិនមានហេតុការណ៍ណាមួយកេីតឡេីង ៕

