ទាហានថៃ, អ្នកសារព័ត៌មានថៃជាង៥០នាក់ បានមកកាន់ចំណុចបន្លាលួសនៅភូមិព្រៃចាន់ឃុំអូរបីជាន់ ខណ:ក៏ត្រៀមបញ្ជូនអាវុធធុនធ្ងន់ រថយន្តបាញទឹកមក…

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ ទាហាន អ្នកសារព័ត៌មានថៃជាង៥០នាក់ បានមកកាន់ចំណុចរាយបន្លាលួសនៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដើម្បីពិនិត្យ រាយការណ៍ទីកន្លែងដែលគេអះអាងថាជាទឹកដីថៃតាមផែនទីឯកតោភាគី( កម្ពុជាហៅផែនទីចោរ) ដែលមិនមែនជឆផែនទីនៃសន្ធិសញ្ញាបារាំង សៀម ឆ្នាំ១៩០៤និង១៩០៧ ដែលអន្តរជាតិទទួលស្គាល់។
ខណ: នេះ ព្រះសង្ឃ ពលរដ្ឋនិងអ្នកសារព័ត៌មានកម្ពុជាក៏មានវត្តមាននៅចំណុចរាយបន្លាលួសិងដាក់កថ់ឡានចាស់និងកន្លែងថ្មីដែលថៃចូលមករាយបន្លាលួស នាភូមិព្រៃចាន់ផងដែរ ។

ចំណែកកាសែតថៃ The Nation បានផ្សាយនាថ្ងៃទី១៩ខែកញ្ញា មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈរបស់កងទ័ពថៃ និងក្រុមការងារកងកម្លាំងប៊ូរ៉ាផា បានជូនដំណើរប្រព័ន្ធផ្សព្វផ្សាយថៃ ទៅកាន់តំបន់ព្រំដែនជិតភូមិណងយ៉ាកែវ( Ban Nong YaKaew ) ខេត្តស្រះកែវ ចម្ងាយមិនដល់១០០ម៉ែត្រពីកន្លែងអ្នកភូមិខ្មែរ ទល់មុខព្រៃចាន់ ក្នុងប្រទេសកម្ពុជា ។

ក្នុងដំណើរទស្សនកិច្ចទាហាន ថៃ ទាញទម្លាក់សំណាញ់ ស្បៃខ្មៅ ដើម្បីឱ្យអ្នកកាសែតថតបានច្បាស់ៗ ទាញការចាប់អារម្មណ៍ពីពលរដ្ឋ ខ្មែរ ក្បែរនោះ មានមនុស្សជាច្រើន បានចូលមកសង្កេតមើល និង ខ្លះបានថតឈុតឆាកនៅលើទូរស័ព្ទដៃរបស់ពួកគេ ។
អ្នកកាសែតកម្ពុជា ក៏មានវត្តមានដែរ ។

យោងប្រភពពីសារព័ត៌មានផ្សេងទៀតបានផ្សាយថា .ខណ:នេះ (ថ្ងៃទី១៩ខែកញ្ញា កងទាហានថៃក៏បានបញ្ជូនរថយន្តអាវុធធុនធ្ងន់១គ្រឿងមកកាន់ភូមិណងចាន់និងបញ្ជូនរថយន្តបាញទឹកបង្ក្រាបបាតុកម្ម១០គ្រឿងមកកាន់ភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងភូមិណងយ៉ាកែវ( ទល់មុខភូមិព្រៃចាន់) ដើម្បីការពារទឹកដីថៃដែលពលរដ្ឋកម្ពុជាជាង២០០គ្រួសារ( តាមពិតគឺជាទឹកដីកម្ពុជាដែលថៃបាននិងប៉ុនប៉ងឈ្លានពាន) ។

ប្រភពបន្តថា : ពីព្រឹកមកទល់ល្ងាចថ្ងៃទី១៩ខែកញ្ញា នេះ ក៏ដូចកាលពីពេញ១ថ្ងៃ១យប់ នាថ្ងៃទី១៨ខែកញ្ញាស្ថានភាពនៅព្រំដែនភូមិជោគជ័យ ពិសេសភូមិព្រៃចាន់ឃុំអូរបីជាន់មានសភាពស្ងប់ស្ងាត់បន្តិចដោយសារ កម្លាំងទាហាន ប៉ូលីសថៃមិនបានចូលមករាយលួសបន្លានិងបង្កហឹង្សារលើពលរដ្ឋ ព្រះសង្ឃកម្ពុជាកាលពីថ្ងៃទី១៧ខែកញ្ញា ។

ទោះយ៉ាងណា ពលរដ្ឋកម្ពុជា និងមានអាជ្ញាធរនិងកងកម្លាំងជួយពិនិត្យសន្តិសុខ សុវត្ថិភាពផងនោះ បន្តប្រចាំការនៅទីតាំងខាងលើ ៕

Leave a Reply

Your email address will not be published. Required fields are marked *