ព្រះសង្ឃរងរបួសដោយទាហានថៃនៅតែបន្តឆន្ទៈចូលរួមរារាំងយោធាថៃមិនឲ្យឈ្លានពានមកលើទឹកដីកម្ពុជា

——–
ព្រះតេជគុណ ញ៉ិល ឌី ព្រះចៅអធិការវត្តព្រៃចាន់ ដែលសាធារណជនទាំងក្នុង និងក្រៅប្រទេស កោតស្ងប់ស្ញែង និងបង្ហោះពីសកម្មភាពរបស់ព្រះអង្គនៅលើបណ្ដាញសង្គមអំពីការតស៊ូជាមួយយោធាថៃ ក្នុងអំឡុងពេលមានការផ្ទុះអាវុធ និងបាញ់គ្រាប់ បែកផ្សែងមកលើកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តចូលរួមរង់ចាំរារាំងយោធាថៃមិនឲ្យឈ្លានពានមកលើទឹកដីកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ព្រះតេជគុណ ញ៉ិល ឌី មានសង្ឃដីកាថា ការដែលព្រះអង្គមកទីនេះជាលើកទី២ គឺក្នុងគោលបំណងចូលរួមការពារទឹកដីកម្ពុជាពីការឈ្លានពានរបស់យោធាសៀម ដែលចូលមកបំពានដោយការដាក់បន្លាលួសមកលើទឹកដីកម្ពុជា ដោយគឃ្លើន និងយ៉ាងអាណាធិបតេយ្យ។

ព្រះតេជគុណ បានរៀបរាប់ពីការឈានដល់ការបាញ់គ្រាប់ខ្យល់ និងការគប់គ្រាប់បែកផ្សែងពីសំណាក់យោធាសៀមមកលើប្រជាពលរដ្ឋកម្ពុជា៖ “…ពេលយោធាសៀមបាញ់មកហ្នឹងប្រជាពលរដ្ឋយើងខឹង ក៏យកដុំថ្មគប់ទៅវិញ។ អ៊ីចឹងអាត្មាក៏ចាប់ដុំប្រេងខ្យល់ហ្នឹងគប់ទៅវិញដែរ។ អ៊ីចឹងទៅវាក៏បាញ់មកលើអាត្មាត្រូវ តែអត់ទាន់ឈឺនោះទេ។ បន្តមកទៀតវាក៏គប់គ្រាប់បែកផ្សែង។ ឃើញអ៊ីចឹង អាត្មាក៏រត់ទៅចាប់គប់តបតវិញភ្លាមៗ។ នៅពេលមានការតដៃគ្នាទៅវិញទៅមកនោះអាត្មា ក៏លើកស្បង់ជាពរដាក់លើស្មា ដោយសារទាក់នឹងបន្លាលួស។ ឃើញក្បាលពោះហើយ ទាហានសៀម ក៏បាញ់តម្រង់មកពោះអាត្មាចំតែម្ដងទៅ…”៕

Leave a Reply

Your email address will not be published. Required fields are marked *