តូលេខផ្លូវការស្តីពីចំនួន២៩នាក់ ជនរងរងគ្រោះ(ព្រះសង្ឃ ពលរដ្ឋ ទាហាន ប៉ូលីស) ដែលត្រូវទាហាន ប៉ូលីសថៃប្រើអំពើហឹង្សារបាញ់…នៅភូមិព្រៃចាន់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :តួលេខផ្លូវការស្តីពីចំនួន២៩នាក់ ជនរងរងគ្រោះ(ព្រះសង្ឃ ពលរដ្ឋ ទាហាន ប៉ូលីស) ដែលត្រូវទាហាន ប៉ូលីសថៃប្រើអំពើហឹង្សារបាញ់.នឹងកាំភ្លើងគ្រាប់ជ័រ ចំពាម

តូលេខផ្លូវការស្តីពីចំនួនជនរងរងគ្រោះ(ព្រះសង្ឃ ពលរដ្ឋ ទាហាន ប៉ូលីស) ដែលត្រូវទាហាន ប៉ូលីសថៃប្រើអំពើហឹង្សារបាញ់នឹងកាំភ្លើងគ្រាប់ជ័រ ចំពាមគ្រាប់ឃ្លី/កូនដុំដែក ។
និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប្រើឧបករណ៍បង្ក្រាប ម៉ាស៊ីនបញ្ចេញសម្លេង( Long Range Acoustic Device ) ឬអាវុធសូរសព្ទមានកំលាំង ១៦០ – ២០០ ដេស៊ីប៊ែល ) និងឧស្ម័នផ្សែងទៀត….។

គឺក្នុងពេលទាហាន ប៉ូលីសថៃរំលោភបំពានបូរណភាពទឹកដីកម្ពុជា ចូលរាយបន្លាលួស ដាក់កង់ឡានព័ទ្ធយកដីស្រែ ចម្ការរបស់ពលរដ្ឋកម្ពុជាចំណុចថ្មីទៀតក្នុងភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ក៏ដូចជារំលោភបទឈប់បាញ់ រំលោភសិទ្ធិមនុស្ស រំលោភអនុស្សារណ:ឆ្នាំ២០០០ រំលោភស្មារតីកិច្ចប្រជុំJBC ,RBC …។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មានបន្ទាយមានជ័យ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៥ដូចខាងក្រោម:
យើងខ្ញុំ ក្នុងនាមជាក្រុមគ្រូពេទ្យ និង ជាកងទ័ពអាវស បានខិតខំយកចិត្តទុកដាក់ យ៉ាងខ្លាំងក្លា ដោយបុរេសកម្ម ក្នុងការ ជួយសង្រ្គោះ ព្យាបាល ដល់ អ្នកជំងឺ ជា វីរ:កងទ័ព ព្រះសង្ឍ និង ប្រជាពលរដ្ឋ ដែលរង របួស ស្រាលនិងធ្ងន់ សរុប ចំនួន ២៩នាក់ / ស្រី ២នាក់ ។
ក្នុងនោះ នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ចំនួន ៤ នាក់ និងបាន បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គ ឌួងចំនួន១នាក់ ( ជាវីរៈកងទ័ព) ។
ព្រឹត្តការណ៍នេះ កើតឡើងនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦: ១៥នាទី នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដោយមូលហេតុ កងទាហានសៀម បានរាយបន្លាលួសសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនធ្វើការតវ៉ា បណ្តាលឲ្យកងទាហានសៀម ប្រើអំពើ ហឹង្សា ឃោរឃៅ បាញ់ ផ្សែងពុល ប៉ះពាល់ដល់ប្រពន្ធ័ផ្លូវដង្ហើម ស្រវាំងភ្នែក ថប់ដង្ហើម បាញ់កាំភ្លើង គ្រាប់ជំពាមកៅស៊ូ គ្រាប់រឹងកូនគ្រាប់ឃ្លី ធ្វើឲ្យរបួស ស្រាល និងធ្ងន់ធ្ងរ , ការប្រើឧបករណ៍បំពងសម្លេង ឮខ្លាំង ប៉ះពាល់ដល់ប្រពន្ធ័ប្រាសាទ , ប៉ះក្រដាសត្រចៀក ។ល។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបន្តថា: នេះជាអំពើឃោរឃៅនិង អមនុស្សធម៌ មកលើប្រជាជនកម្ពុជា ស្លូតត្រង់ដែលគ្មានអាវុធ ដែលត្រូវចងចាំទុកជាប្រវត្តិសាស្រ្ត មនុស្សជាតិ ។
យើងខ្ញុំ ពិតជាកោតសរសើរ ចំពោះសហភារ
តរ: ទាំងអស់ ដែលបានបំពេញការងារ យ៉ាងស្វិតស្វាញ បុរេសកកម្ម បម្រើប្រជាជនបាន យ៉ាងល្អប្រសើរ ក្នុងបុព្វហេតុ ប្រជាជន និង ជាតិមាតុភូមិ ៕

Leave a Reply

Your email address will not be published. Required fields are marked *