ល្ងាចនេះ ទាហាន នគរបាលថៃរាប់រយនាក់ចូលមករាយលួសបន្លាជាថ្មីនៅភូមិព្រៃចាន់ កាំភ្លើងបាញ់ផ្សែង …ឃើញសែងពលរដ្ឋកម្ពុជារបួស….

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :ដូចគ្រោងទុក នៅល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ នេះ កម្លាំងទាហាន នគរបាលថៃរាប់រយនាក់ចូលមករាយលួសបន្លាជាថ្មីនៅភូមិព្រៃចាន់ ហើយរុញច្រាន ប្រើកាំភ្លើងបាញ់ផ្សែង ប្រើដែកស្នែងក្របីលើពលរដ្ឋនិងកម្លាំងកម្ពុជាដែលហ៊ានតទល់នឹងពួកគេ ។

យោងព័ត៌មានពីកន្លែងកើតហេតុនិងរូបភាពវីដេអូពលរដ្ឋបានអោយដឹងថា: កងកម្លាំងថៃនិងពលរដ្ឋកម្ពុជាបានប៉ះទង្គិវគ្នាយ៉ាងខ្លាំង។.ក្នុងនោះកម្លាំងថៃប្រដាប់ដោយអាវុធនិងឧបករណ៍គ្រប់សព្វបានចូលមកធ្វើសកម្មភាពដ៏គឃ្លើននិងព្រៃផ្សៃ។.
កងកម្លាំងថៃ បានបាញ់ផ្សែងឧស្ម័នបង្ហូរទឹភ្នែកលើពលរដ្ឋនិងកម្លាំងកម្ពុជា។ក្នុងនោះ គេឃើញមានពលរដ្ឋកម្ពុជាយ៉ាងតិចម្នាក់ត្រូវគេសែង ហើយមានសម្លេងស្រែកថា រងរបួសដោយកម្លាំងថៃបាញ់ ៕

សូមរំលឹកថា កាសែតថៃប្រទេស( Thai Press) ផ្សាយថា នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ ទាហាន នគរបាលថៃរាប់រយនាក់ ត្រូវប្រើកម្លាំងវរុញច្រាន ដោយប្រើកាំភ្លើងជ័រ ឧស្ម័នផ្សែង ដែកស្នែងក្របី…និងអាចចាប់ខ្លួនប្រជាជន ខ្មែដែលគេចាត់ទុកថាឈ្លានពានទឹកដីសៀម។

ក្នុងនោះ កម្លាំងមានទាំងខែល កាំភ្លើងខ្លីវែង និងគ្រាប់បែកផ្សែង.ប្រឆាំងការតវ៉ា ៕

Leave a Reply

Your email address will not be published. Required fields are marked *