លើកនេះ កាលពីម្សិលមិញទាហាន តម្រួតថៃ បន្តព្យាយាមរាយបន្លាលួសនៅពេលយប់ទៀត

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ – បន្ទាយមានជ័យ :កាលពីម្សិលមិញ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥ តាំងពីរសៀលម៉ោង២ជាងដល់យប់ម៉ោង៧ជាង ទាហានឈុតខ្មៅ ឈុតប៉ារ៉ានិងនគរបាលថៃ ប្រដាប់ដោយអាវុធ ដំបង ខែលនិងឧបករណ៍ប្រឆាំងរាងកាយនិងផ្លូវដង្ហើមការពារចូលមករាយបន្លាលួសឈ្លានពានទឹកដីកម្ពុជាជាថ្មី នៅចំណុចថ្មី នាភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានអោយដឹងថា: ឆ្លើយតបនឹងការរំលោភបំពានថ្មីនេះ ពលរដ្ឋ ព្រះសង្ឃ រាប់រយនាក់បានលើកគ្នាតវ៉ា ប្រឆាំងនិងបានរើ កាត់និងប្រមូលបន្លាលួសរបស់ថៃចេញវិញអស់កាលពីម៉ោងជាង៤ល្ងាច

ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥ ទាហានឈុតខ្មៅ ឈុតប៉ារ៉ានិងនគរបាលថៃ ប្រដាប់ដោយអាវុធ ដំបង ខែលឧបករណ៍ប្រឆាំងរាងកាយនិងផ្លូវដង្ហើមការពារចូលមករាយបន្លាលួសឈ្លានពានទឹកដីកម្ពុជាជាថ្មី នៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *