លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន


​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីក្រោមឱវាទមួយចំនួន ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តក្តីតាចិន ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
​វត្តមានរបស់លោកអភិបាលស្រុក និងក្រុមការងារ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពៃណីនិងទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ ក្នុងពិធីនេះ លោក ហាក់ ម៉ុងហួត បានប្រគេនបច្ច័យ និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងអស់។

Leave a Reply

Your email address will not be published. Required fields are marked *