ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ :រសៀលម៉ោងជាង៣ ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០២៥ ទាហានឈុតខ្មៅ ឈុតប៉ារ៉ានិងនគរបាល(តម្រួត)ថៃប្រដាប់ដោយអាវុធ ខែលការពារ ដំបងឆក់ ខ្នោះ បានឈ្លានពានចូលមករាយបន្លាលួសក្នុងចម្ការដើមក្រដាស់នាភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាការឆ្លើយតបភ្លាមៗ កម្លាំងប្រជាពលរដ្ឋ និងមានកងទ័ព នគរបាល ព្រុំដែជួយការពារសន្តិសុខ សុវត្ថិភាពផង បានរួមគ្នាជាធ្លុងមួយរុញច្រានថៃឲ្យដកថយក្រោយវិញ។
ពោលគឺបានមូរ កាត់និងប្រមូលយកចេញទាំងអស់បន្លាលួសទាំងនោះ ។
សូមបញ្ជាក់ប្រវត្តិថា នៅចំណុចនោះ មានសភាពការណ៍ទាហាននិងតម្រួតថៃចូលមកឈ្លានពានកន្លងមកដូចជា : ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៥ ទាហាននិងតម្រួតថៃចូលមករ លោភឈ្លានពាននិងបណ្តេញទាហានការពារព្រំដែនលេខ៥០៣ ពីប៉ុស្តិ៍ជួរមុខចំណុចតំបន់១ ។ថ្ងៃទី១៣ខែសីហា ទាហានឈុតប៉ារ៉ា ថៃ ឈ្លានពាន ចូលជ្រៅមកប្រមាណ២០០ម៉ែត្រពីប៉ុស្តិ៍ប៉ម ហើយរាយបន្លាលួសនិងដាក់សំបកកង់ឡានប្រវែងជាង៣០០ម៉ែត្រ ព័ទ្ធយកផលូវ ដីដីភូមិ ស្រែ ចម្ការនិងដីផ្ទះ ហើយបណ្តេញពលរដ្ឋខ្មែរ៦គ្រួសារ មនុស្សរាយ២០នាក់ រួមទាំងជនពិការ ស្ត្រី កុមារអោយចេញ។
ថ្ងៃទី១៥ខែសីហា ទាហានថៃចូលមករាវមីននិងដាក់កាមេរ៉ាសុវត្ថិភាព។ថ្ងៃទី១៧ខែសីហា ទាហានថៃចូលមករាយស្បែរខ្មៅ បំពាក់កាមេរ៉ាសុវត្ថិភាព តម្លើងភ្លើងសូឡា ។
ចំណែកខាងកម្ពុជា វិញមានព្រឹត្តិការណ៍សំខាន់ៗបន្តបន្ទាប់ ដូចជាមន្ត្រីស្ថាប័នជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) គណៈ:កម្មាធិការ អង្គការ ភ្នាក់ងារអន្តរជាតិ ជាតិខាងសិទ្ធិមនុស្ស សារព័ត៌មាន ភ្ញៀវនិងពលរដ្ឋបានចុះទៅពិនិត្យ កត់ត្រា រាយការណ័និងផ្សព្វផ្សាយពីភាពពិតជាក់ស្តែងដែលភាគីថៃបានរំលោភអនុស្សារណ:យោគយល់គ្នាកម្ពុជា ថៃឆ្នាំ២០០០, រំលោភបទឈប់បាញ់, សន្ធិសញ្ញានៃផែនទីបារាំង សៀម រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ.៕

