ដោយ : ភ្នំធំ / សៀមរាប:នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ ជំនួសមុខអោយលោកឧត្តមសេនីយ៍ត្រីសៀ ទីន មេបញ្ជការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ លោក លោកស្រីនាយការិយាល័យដែលមានការពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត អញ្ជើញចូលរួមប្រជុំឆ្លងរបាយការណ៍ ។
គឺរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខេត្តសៀមរាប រយៈពេល ០៩ខែ ដើមឆ្នាំ២០២៥ និងលើកទិសដៅបន្ត ៕

