ដោយ : ភ្នំធំ / ហាណូយ- វៀតណាម៖រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវ:វៀតណាម លោកង្វៀន គឹមសឺន( Nguyen Kim Son ) បានប្រកាសថាវៀតណាមនឹងដាក់បញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សា និងអប់រំចូលក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំសិក្សាឆ្នាំ២០២៨ ខាងមុខនេះ។
ដោយក្នុងឆ្នាំ២០២៦ ភាសាឡាវ និង ឥណ្ឌូនេស៊ី នឹងត្រូវបានដាក់បញ្ចូលមុនគេក្រោយមកមានភាសាខ្មែរ និងថៃនិងត្រូវដាក់បញ្ចូលក្នុងឆ្នាំ២០២៨ ជាមួយគ្នា។
នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ ។
លោករដ្ឋមន្ត្រីនិយាយថា: នេះជាការឆ្លើយតបជាមួយនឹងការពង្រឹងភាសាអន្តរជាតិក្នុងចន្លោះឆ្នាំ ២០២៦-២០៣៥ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនដោយក្រសួងអប់រំវៀតណាមគ្រោងនឹងដាក់បញ្ចូលភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ ដើម្បីពង្រឹងការអប់រំផ្នែកភាសាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជិតខាងខ្លួន។
គួររំលឹកថា បណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីភាគអគ្នេយ៍( ASEAN) មានថៃ ម៉ាឡេស៊ី សឹង្ហបូរីជាដើម បានដាក់បញ្ចូលការសិក្សាភាសា៤-៥ ភាសាក្នុងកម្មវិធីសិក្សា ក្នុងនោះមានការសិក្សាភាសានៃប្រទេសជាប់ព្រំដែនមួយផង។
ឧទាហរណ៍: ប្រទេសថៃ ដាក់អោយរៀនភាសាជាតិ( ថៃ) , អង់គ្លេស , ចិន ឬភាសាណាទៀត, ភាសាខ្មែរ( បើខេត្ត ស្រុកនៅជាប់ព្រំដែនកម្ពុជា) …៕

