(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តទេពនិម្មិត (វត្តធម្មយុត្តិ) ស្ថិតក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។
ក្នុងឱកាសនោះ លោកស្នងការ និងលោកស្រី បានបូជាផ្កាភ្ញី ទៀនធូប និងបានវេរគ្រឿងទ័យទានភេសជ្ជៈ ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបួងសួងឧទ្ទិសផល្លានិសង្សដែលបានពីការចូលរួមបុណ្យនេះ ជូនដល់បុព្វការីជន ញាតិមិត្តទាំងប្រាំពីរ សណ្តាន និងជាពិសេសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ព្រមទាំងវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ លោកក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

