ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលស្រុកអូរជ្រៅ មានលោកកែវ តារារស្មី អភិបាលស្រុកសូមថ្លែងអំណរគុណ លោកដេវីដ ជាយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក.) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលបាននាំយកអំណោយ មួយចំនួនមកជូន។
អំណោយរួមមានៈ
អង្ករ ចំនួន ៤ការ៉ុង(២៥kg/ការ៉ុង) តង់ចំនួន៦ដុំ មុង១ដុំធំ ឆៃប៉ូវ ១ថង់ ថ្នាំPara-Ephac ចំនួន៤ប្រអប់ ថ្នាំDenagan ចំនួន៥ប្រអប់ មកចែកជូនគ្រួសារពលរដ្ខដែលត្រូវយោធាថៃហ៊ុមព័ទ្ធបន្លាលួសនិងកង់ឡានយកដី និងផ្ទះចំនួន១២គ្រួសារ ដែលមានមនុស្សរាយចំនួន៥៩នាក់ ។
គឺនៅភូមិជោគជ័យ៦គ្រួសារមនុស្សរាយ៣៩នាក់ និងភូមិព្រៃចាន់៦គ្រួសារ មនុស្សរាយ២០នាក់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលស្រុកអូរជ្រៅសូមថ្លែងអំណរគុណនិងជូនពរសប្បុរសជន ៕

