ដោយ : ភ្នំធំ / បាងកក-ថៃ :បន្ទាប់ពីមានការលាតត្រដាងថា រដ្ឋាភិបាលជប៉ុនបានស្នើឱ្យថៃ និងកម្ពុជាពិចារណាពិភាក្សាអំពីការបើកច្រកព្រំដែនមួយចំនួនឡើងវិញ ដើម្បីអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញសំខាន់ៗ និងរក្សាសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់រួចមក ។
នាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ អ្នកនិយមជាតិនិយមជ្រុលថៃមួយចំនួនធំបានបញ្ចេញមតិរិះគន់ វាយប្រហារលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំទីក្រុងបាងកក ប្រទេសថៃ។
ពួកគេបានរិះគន់អសុរសជាច្រើន ។ ប៉ុន្តែយើងអាចសម្រួលន័យអោយស្រួលយល់ថា ពួកគេចង់ដឹងជំហររបស់រដ្ឋាភិបាលជប៉ុន ដោយមនុស្សជាច្រើនបានសម្តែងការខកចិត្តនិងខ្លះទាមទារឱ្យមានការពន្យល់ពីគោលជំហរប្រទេសជប៉ុន ៕
