ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ(កក្រកខេត្ត)បានដឹកនាំសមាជិកគណៈកម្មាធិការសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកក្រក នៅរសៀលថ្ងៃពុធ ទី១១ខែកញ្ញា ឆ្នាំ២០២៥ នាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខ គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាត ចំនួន២៤៦គ្រួសារនៅស្រុកថ្មពួក ។
គ្រួសារពលរដ្ឋមកពី៤ភូមិ: ភូមិផ្លូវបំបែក ,ភូមិបន្ទាយមានឫទ្ធិ ,ភូមិត្រពាំងសំរោង និងភូមិសាមគ្គី នៃឃុំគោករមៀត ស្រុកថ្មពួក ។
ចំពោះគ្រួសារក្នុងភូមិទាំង៤ខាងលើនេះពួកគាត់នៅតាមរបងព្រំដែន ជាមួយប្រទេសថៃ ។
ក្នុងកំឡុងពេលកន្លងមកនិងពេលនេះពួកគាត់មានបញ្ហាជីវភាព( មិនអាចចេញទៅប្រកបរបររកស៊ីអ្វីអោយកក់ក្តៅបានព្រោះបារម្ភទាហានថៃចូលមករំលោភឈ្លានពានយកទឹកដី ដីភូមិ ចម្ការនិងផ្ទះសម្បែង)ទើបសាខាមានការឆ្លើយតបអោយទាន់ពេលវេលាទីតាំងចែកចាយ នៅក្នុងបរិវេណច្រកព្រំដែនបឹងត្រកួន ឃុំគោករមៀតស្រុកថ្មពួក។
អំណោយដែលសាខានាំមកពេលនេះសម្រាប់មួយគ្រួសារៗទទួលបាន÷
អង្ករ២៥គីឡូក្រាម ,មីខ្លាឃ្មុំ២៥កញ្ចប់,ទឹកស៊ីអ៊ីវ១យួរ,មុង១,ភួយ១និងថវិកាមួយចំនួនផងដែរ៕

