ដោយ : ភ្នំធំ / ភ្នំពេញ :យន្តហោះកងទ័ពអាកាសភូមិន្ទម៉ាឡេស៊ី Lockheed C-130 Hercules នាថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ បានចុះចូលចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Internationalization ខេត្តកណ្តាល ប្រទេសកម្ពុជា ដោយនាំយកនូវក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកភូមិន្ទម៉ាឡេស៊ី និង ជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ប្រភពព័ត៌មានអោយដឹងថា: វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ។ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ។
ពោលគឺជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ៕

