ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កម្មករ និយោជិក ជិត៧០០នាក់ បានចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ ២០២៦ ខួបអនុស្សាវរីយ៍លើកទីលើកទី ១៤០ នៃទិវនេះ ឆ្នាំនេះក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ” ។
កម្មវិធីធ្វើឡើងនាថ្ងៃទី១១ខែ ឧសភា ឆ្នាំ ២០២៥ កន្លងមក ក្នុងសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំ មន្ត្រីអ្នកពាក់ព័ន្ធ។
លោកនួន សុីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ការប្រារព្វ “ទិវាពលកម្មអន្តរជាតិ ១ ឧសភា”ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” គឺឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព របស់កម្មករនិយោជិតដែលកំពុងបំពេញការងារក្នុងប្រទេស តាមរយៈការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងអន្តរជាតិ។
ក្នុងមតិសំណេះសំណាលនោះលោកអ៊ុំ. រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអានសារសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះមានខ្លឹមសារថា : វិស័យឧស្សាហកម្ម សិប្បកម្មកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានរោងចក្រផលិតរបស់របរប្រើប្រាស់ផ្សេងៗ។
ក្នុងនោះក៏មានផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯងផងដែរ ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ និងផ្តល់ការងារមជូនពលករក្នុងស្រុក។
វានឹងជម្រុញឲ្យវិស័យវាយនភណ្ឌ មានកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប កាន់តែមានភាពធន់និងបង្កើនផលិតភាពខ្ពស់ជាងមុន។
លោកអ៊ុំ រាត្រី បានស្រង់សារ ដោយសង្កត់ធ្ងន់ថា : នៅឆ្នាំ២០២៧ ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិត វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម ៕

