កិច្ចប្រជុំត្រួតពិនិត្យការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាព្រឹកថ្ងៃអាទិត្យទី១០ខែឧសភាឆ្នាំ២០២៦ នេះ មានកិច្ចប្រជុំត្រួតពិនិត្យការងារយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យដែលប្រតិបត្តិការបន្តបន្ទាប់កន្លងមក។

លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំនេះ។
ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងសហការីខេត្ត ស្រុកក្រុង ឃុំសង្កាត់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជារការនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការក្រុង -ស្រុក មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក អភិបាលក្រុង-ស្រុក អ្នកពាក់ព័ន្ធបានចូលរួម។

កម្មវិធីប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *