ទូតជប៉ុនគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ហ្វីលីពីន -ប្រធានអាស៊ានក្នុងជំនួបត្រីភាគីហ្វីលីពីន កម្ពុជា ថៃលើវិធានការកសាងទំនុកចិត្ត

ដោយ : ភ្នំធំ / ភ្នំពេញ :សារពីឯកអគ្គរាជទូត អ៊ូអិណុ នៃប្រទេសជប៉ុន ប្រចាំកម្ពុជា ។

លោកសរសេរថា : ខ្ញុំសូមស្វាគមន៍ចំពោះជំនួបត្រីភាគីដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា រវាងភាគីប្រធានអាស៊ាន ហ្វីលីពីន កម្ពុជា និងថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
ខ្ញុំក៏សូមស្វាគមន៍ផងដែរ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។

ខ្ញុំសូមសម្តែងនូវសេចក្តីគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ាន៕

Leave a Reply

Your email address will not be published. Required fields are marked *