ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នេះគឺជាពុទ្ធដីកាសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹងប៊ុនឈា ព្រះរាជតំណាងរបស់សម្តេចអំ លឹមហេង ព្រះសង្ឃនាយក – និងជាអនុប្រធាន និងជាអគ្គលេខាធិការដ្ឋានថេរៈសភា និងជាព្រះអគ្គលេខាអគ្គ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ខណ: ព្រះអង្គបាននិមន្តជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំ ២០២៦ – ២៧ ពុទ្ធិកសិក្សាទូទាំងខេត្តបន្ទាយមានជ័យនាថ្ងៃព្រហស្បតិ៍ ថ្ងៃទី៧ខែឧសភាឆ្នាំ២០២៦ នៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ក៏ដូចលោកយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : អនុវត្តតាមការណែនៃរបស់ក្រសួងធម្មការនិងសាសនា និងអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ មន្ត្រីមន្ទីរធម្មការនិង ព្រះមន្ត្រីសង្ឃខេត្ត ស្រុកក្រុងគ្រប់ឋានានុក្រមក្នុងខេត្តបន្ទាយមានជ័យបានខិតខំពង្រីកពង្រឹងសិស្សសាលាពុទ្ធិកសាមណៈសាស្ត្រ ដែលរយៈពេល ៣០ឆ្នាំមកមានសាលាចំនួន៩៧និង មានសមណៈសិស្សចំនួន៨.៣០២អង្គ។ប្រឡងជាប់ ៥. ២៨០អង្គ ។
មានសាលាកម្រងពុទ្ធិកបឋមសិក្សាមានចំនួន ៤កម្រងទូទាំងខេត្ត ។ ក្នុងឆ្នាំសិក្សា ២០២៦ ២០២៧មានសាលាពុទ្ធិកបឋមសិក្សា៩៧សាលា ស្មើនឹង១២ថ្នាក់សមណ៖សិស្សចំនួន ២. ១៥៤អង្គ។
ផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិមាន៧ថ្នាក់ មានសមណ:សិស្សចំនួន៣៤៣ ។ ក្នុងនោះ ទុតិយភូមិ ចំនួន ៧ថ្នាក់ មានសមណ សិស្សសរុបចំនួន ៩៣អង្គ។
លោក បៀវ ថាន ក៏ដូចលោកយឹម សំណាង បានបន្តថា : ដើម្បីទទួលបានគុណភាពអប់រំ ពុទ្ធិកសិក្សារបស់ សមណ:សិស្ស សាមណៈនិស្សិត និស្សិតអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិបាននិងកំពុងយកចិត្តទុកដាក់ក្នុងការកែទម្រង់ពង្រឹងសមត្ថភាពមន្ត្រីនិងគ្រូពុទ្ធិកសិក្សាព្រមទាំងអភិវឌ្ឍកម្មវិធីពុទ្ធិកសិក្សា ។
ពោលគឺ ឲ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា ការអភិរក្សនិងការអភិវឌ្ឍន៍នូវអ្វីដែលជាលក្ខណពិសេសដែលជាអត្តសញ្ញាណរបស់ពុទ្ធិកសិក្សា។
ាឱកាសនោះ ព្រះឧត្តមចរិយាបណ្ឌិតឈឹង ប៊ុនឈា បានមានពុទ្ធដីកា សម្ដែងនូវកតញ្ញុតាធម៌និង អរគុណចំពោះថ្នាក់ដឹកនាំតាមឋានានុក្រម ក្រសួងធម្មការនិងសាសនាអង្គភាពនិងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី .គណៈគ្រប់គ្រងគ្រឹះស្ថានពុទ្ធិកសិក្សា ពព្រះគ្រូចៅអធិការសប្បុរសជន។
ជាពិសេសលោកគ្រូអ្នកគ្រូ បូជាអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយវិជ្ជាជីវៈខ្ពស់ពោរពេញដោយសាមគ្គីភាពនិងឆន្ទៈមនសិការក្នុងការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យពុទ្ធិកសិក្សាជាមួយរាជរដ្ឋាភិបាល។
ព្រោះថាវិស័យពុទ្ធិកសិក្សាគឺជាគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនាខ្មែរ ។
សម្តេចព្រះ ឈឹង ប៊ុនឈា មានពុទ្ធដីការក្រើនរំលឹកថា : សង្ឃភេទដែលញោមញាតិគោរពសក្ការ: ត្រូវតែចៀសវាដាច់ខាតប្រព្រឹត្តនីងទង្វើបាប,អំពើខុសឆ្គង , អំពើអបាយមុខនាំឲ្យដាច់អាបត្តិ។ វៀរចាក់ប្រព្រឹត្តអំពីចរិយាបថ ឥរិយាបថអសីលធម៌និងទង្វើមិនសមរម្យជាដើមដែលនាំឲ្យមហាជន ជាពិសេសសម័យឌីជីថលនេះ ត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមនិងអ្នកបង្កើតចំណូលលុយតាមអនឡាញ(MMO) យកទៅផ្សព្វផ្សាយរិះគន់និងវាយប្រហារនាំខូចកិត្តិយសព្រះសង្ឃនិងព្រះពុទ្ធសាសនា។
បញ្ចប់នៃកម្មវិធីគណអធិបតីបានប្រគេននៅបានថ្លែងអំណរគុណ និងប័ណ្ណសរសើរដល់ព្រះមន្ត្រីសង្ឃស្រុក-ក្រុងនិងប្រគេន សម្ភារៈសិក្សាដល់សមណសិស្សដែលបានទទួលចំណាត់ថ្នាក់ល្អក្នុងការសិក្សាផងដែរ ៕

